វៀតណាម-ចិនសហការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯក Hoang Xuan Chien នាថ្ងៃទី ១៣ ខែសីហា បានទទួលជួបគណៈប្រតិភូរដ្ឋបាលអន្តោប្រវេសន៍ជាតិនៃប្រទេសចិន ដឹកនាំដោយអនុប្រធាន  Li Junjie ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ចិន ត្រូវបានភាគីទាំងពីរជំរុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ក្នុងនោះមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូ; រៀបចំការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី ៨ ដោយជោគជ័យ; រក្សាប្រសិទ្ធភាពនូវយន្តការសម្របសម្រួលការអនុវត្តច្បាប់៣កម្រិត ក្នុងការគ្រប់គ្រងព្រំដែននៅតាមច្រកទ្វារព្រំដែន និងការគ្រប់គ្រងព្រំដែនគោក តាមទម្រង់ដូចជា៖ ការរៀបចំកិច្ចប្រជុំនៅព្រំដែន ការពិភាក្សា ទូរស័ព្ទទាន់ហេតុការណ៍ ការផ្លាស់ប្តូរលិខិត ការល្បាតរួមគ្នាអនុវត្តច្បាប់នៅតាមព្រំដែន; សម្របសម្រួលការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងសកម្មភាពខុសច្បាប់នៅតំបន់ព្រំដែន និងច្រកព្រំដែន…។

វៀតណាម-ចិនសហការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃជំនួប (រូថត៖ qdnd.vn)

អនុរដ្ឋមន្ត្រី លោក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ស្តីពីការបង្កើតយន្តការសម្របសម្រួលការអនុវត្តច្បាប់ ៣ កម្រិត ក្នុងការគ្រប់គ្រងព្រំដែន និងការគ្រប់គ្រងព្រំដែនគោក; បង្កើនការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងការរំលោភច្បាប់នៅតាមតំបន់ព្រំដែន; ជំរុញនិងពង្រីកបន្ថែមទៀតនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរការងារនយោបាយនៅគ្រប់លំដាប់ថ្នាក់ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង រក្សា និងរីកសាយភាយគំរូ "ឯកអគ្គរដ្ឋទូតមិត្តភាព" ចងសម្ព័ន្ធប៉ូស្តិ៍ - ស្ថានីយ៌ និងចងសម្ព័ន្ធរវាងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ