វៀតណាមចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿន My Thuan - Can Tho

(VOVWORLD) - គម្រោងនេះមានការវិនិយោគក្នុងទឹកប្រាក់សរុបជាង ៤.៨២៦ ពាន់លានដុង (ស្មើនឹងជាង ២០០ លានដុល្លារអាមេរិក) ដែលក្រសួងគមនាគមន៍និងដឹកជញ្ជូនធ្វើជាវិនិយោគិន។ អគ្គក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ Cuu Long គឺជាអង្គភាពគ្រប់គ្រងគម្រោងនេះ។

នាថ្ងៃទី ៤ ខែមករាក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿន My Thuan - Can Tho ។ គម្រោងនេះមានប្រវែងជិត ២៣ គីឡូម៉ែត្រ។ ក្នុងនោះចម្ងាយជាង ១០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត Dong Thap រីឯប្រវែងនៅសេសសល់នឹងឆ្លងកាត់ខេត្ត Vinh Long ។ គម្រោងនេះមានការវិនិយោគក្នុងទឹកប្រាក់សរុបជាង ៤.៨២៦ ពាន់លានដុង (ស្មើនឹងជាង ២០០ លានដុល្លារអាមេរិក) ដែលក្រសួងគមនាគមន៍និងដឹកជញ្ជូនធ្វើជាវិនិយោគិន។ អគ្គក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ Cuu Long គឺជាអង្គភាពគ្រប់គ្រងគម្រោងនេះ។
ផ្លូវល្បឿនលឿន My Thuan  - Can Tho ត្រូវបានរចនាឡើងជាមួយនឹងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោងសម្រាប់ដំណាក់កាលសាងសង់ពេញលេញដែលមានផ្លូវចំនួន៦ខ្សែ។ គម្រោងនេះនឹងត្រូវបញ្ចប់ជាមូលដ្ឋាននៅឆ្នាំ ២០២២ ដោយដាក់ឲ្យ ដំណើរការប្រើប្រាស់ដំណាក់កាលទី ១ ទាំងមូលនៅឆ្នាំ ២០២៣ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ