វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងសន្និសីទពាក់ព័ន្ធ

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវលោកស្រី Bounfeng Phoummalaysith រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាម លោកស្រី Dao Hong Lan បានអញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីសុខាភិបាល របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ានលើកទី១៦) និងសន្និសីទពាក់ព័ន្ធនានាបានធ្វើឡើងនៅទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា។

វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងសន្និសីទពាក់ព័ន្ធ - ảnh 1គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានឆ្នាំ ២០២៤  (រូបថត៖TTXVN)

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី ១៦ លោកស្រីរដ្ឋមន្ត្រី Dao Hong Lan បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយសង្កត់ធ្ងន់លើការពង្រឹងប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតក្នុងតំបន់តាមរយៈការបង្កើនការត្រៀមខ្លួនដើម្បីឆ្លើយតប; កែលម្អលទ្ធភាពទទួលបានសេវាថែទាំសុខភាពសំខាន់ៗ; វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តនិងបច្ចេកវិទ្យា; កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន+៣ លើកទី១០ ក្រោមប្រធាន បទ “ពង្រឹងសន្តិសុខសុខាភិបាលអាស៊ាន” រដ្ឋមន្ត្រីក្រសួងសុខាភិបាល វៀតណាមបានដាក់ចេញសំណើរសម្រាប់ជំរុញកាលានុវត្តភាព កិច្ចសហប្រ តិបត្តិការក្នុងការធ្វើឱ្យប្រសើរឡើង និងធ្វើសមាហរណកម្មការផ្គូផ្គង និងតភ្ជាប់ប្រព័ន្ធព័ត៌មានវិទ្យា ជាមួយនឹងការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងការងារបង្ការនិងគ្រប់គ្រងជំងឺ ដើម្បីការពារសុខភាពប្រជាជនឱ្យបានល្អប្រសើរ និងធានាសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ។

វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងសន្និសីទពាក់ព័ន្ធ - ảnh 2រដ្ឋមន្ត្រី លោកស្រី Dao Hong Lan ជួបពិភាក្សាទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន លោក Hamachi Masakazu  (រូបថត៖TTXVN)

នៅក្នុងសន្និសីទរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-កូរ៉េខាងត្បូងលើកទី២ ស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងការថែទាំសុខភាព សុន្ទរកថារបស់លោកស្រីរដ្ឋមន្ត្រី Dao Hong Lan បានផ្តោតលើខ្លឹមសារជំរុញកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួលរវាងប្រទេសអាស៊ាន និងកូរ៉េខាងត្បូងលើសុខភាពឌីជីថល រួមទាំងការពិនិត្យសុខភាពនិងការព្យាបាល; ការបណ្តុះបណ្តាលតាមអ៊ីនធឺណិត; ចែករំលែកព័ត៌មានភ្លាមៗ និងសម្របសម្រួលការឆ្លើយតបជំងឺរាតត្បាត...។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៩ ស្តីពីការពង្រឹងប្រព័ន្ធសុខាភិបាលនិងលទ្ធភាពទទួលបានសេវាសុខាភិបាល លោកស្រីរដ្ឋមន្ត្រី Dao Hong Lan បានចែករំលែកអំពីប្រព័ន្ធសុខាភិបាលរបស់វៀត ណាម និងដាក់ចេញនូវទិសដៅរបស់អាស៊ាន ដើម្បីសម្រេចបាននូវគោលដៅនេះ ដូចជា៖ អភិវឌ្ឍភាពធន់និងប្រព័ន្ធសុខភាពប្រកបដោយនិរន្តរភាព ការសម្របខ្លួនដោយភាពបត់បែននិងមានប្រសិទ្ធភាពក្នុងស្ថានភាពថ្មី ការអភិវឌ្ឍនិងការបង្កើតប្រព័ន្ធសុខាភិបាលត្រូវមានគោល ដៅគ្របដណ្តប់លើប្រជាជនទាំងមូល ដោយយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពនៃចំនួនប្រជាជន ផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងការការពារ ការរកឃើញ ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ…។

ក្នុងសន្និសីទពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-អាមេរិក លោកស្រីរដ្ឋមន្ត្រី Dao Hong Lan បានសង្កត់ធ្ងន់លើការពង្រឹងប្រព័ន្ធសុខុមាលភាពសង្គម រួមមានៈ ការកាំពារសង្គមដ៏ទូលំទូលាយ ការផ្តល់មូលនិធិប្រកបដោយនិរន្តរភាព ការធ្វើសមាហរណកម្មសេវាសុខភាពនិងសង្គម - ជាយុទ្ធសាស្ត្រសំខាន់សម្រាប់លើកកម្ពស់សុខុមាលភាពទូទៅ និងដោះស្រាយតម្រូវ ការស្មុគស្មាញរបស់បុគ្គលនិងសហគមន៍។

នៅខាងក្រៅសន្និសីទ លោកស្រីរដ្ឋមន្ត្រី Dao Hong Lan បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលនៃប្រទេសមួយចំនួន និងបានពិភាក្សាជាមួយលោក Saia Ma'u Piukala នាយកអង្គការសុខភាពពិភព លោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីពិភាក្សាអំពីការពង្រឹងការគាំទ្ររបស់ WHO សម្រាប់អាស៊ាន រួមទាំងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ