វៀតណាមចូលរួមជំនួបអន្តរជាតិនៃបណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករ
|
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ (dangcongsan.vn) |
Vovworld-ចាប់ពីថ្ងៃទី១៣ដល់១៥វិច្ឆកា ជំនួបអន្តរជាតិលើកទី១៦នៃបណ្ដា
គណៈបក្សកុម្មុយនីស្តនិងពលករបានប្រព្រឹត្តទៅនៅអេក្វាទ័រដោយប្រធានបទ
តួនាតីរបស់បណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករក្នុងការតស៊ូប្រឆាំងនឹងការ
ជិះជាន់សង្កត់សង្កិនរបស់លិទ្ធិចក្រព័ទលិទ្ធិមូលធននិយម-មូលហេតុបង្កើតឡើង
វិបត្តិសង្គ្រាមនិងគាំទ្រកំលាំងហ្វាស់ស៊ីតជាតិនិយមប្រឆាំងនឹងសិទ្ធិរបស់ពលករ
និងប្រជាជន បុព្វហេតុរំដោះសង្គមនិងប្រជាជាតិ ការអភិវឌ្ឍន៍នៃការតស៊ូវណ្ណនិង
លិទ្ធិសង្គមនិយម។ ចូលរួមជំនួបមុខមានដំណាងរបស់គណៈបក្សចំនួន៥៣មកពី
ប្រទេសចំនួន៤២លើពិភពលោក។
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុ
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ។ អគ្គលេខា
គណៈបក្សកុម្មុយនីស្តអេក្វាទ័រលោក Winston Alarcon ក្នុងពិធីជួបសន្ទនាជាមួយ
គណៈប្រតិភូបានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់គណៈប្រតិភូបក្សកុម្មុយ
នីស្តវៀតណាមនិងអះអាងថាចង់បង្កើនថែមទៀតទំនាក់ទំនងជាមួយបក្សកុម្មុយ
នីស្តវៀតណាមនាពេលខាងមុខ៕