វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក
|
វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក |
(VOVworld)-ម្ហូបពិសេសរាប់រយមុខរបស់ប្រទេសចំនួន៣០លើពិភពលោកក្នុង
នោះមានវៀតណាមផងត្រូវបានឧទ្ទេសនាមជាមួយប្រជាជនឆែកនិងភ្ញៀវអន្តរ
ជាតិ នៅក្នុងពិធីបុណ្យអាហារតាមដងវិថីធំបំផុតរបស់សាធារណរដ្ឋឆែកដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី១៦មេសានៅក្រុង Praha។ គណៈប្រតិភូវៀតណាមចូលរួម ពិធីបុណ្យនេះដោយបានឧទ្ទេសនាមអំពីមុខម្ហូបប្រពៃណីដូចជា នុំបញ្ចុក Pho, Nem
ឬ បង្អែមច្រើនប្រភេទ។តាមលោកស្រី Monika Kanakova តំណាងគណៈ ចាត់តាំងថា មានមនុស្សជាង១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍នេះ។ លោកស្រី Kanakova បាន
ឲ្យដឹងថា៖
“ខ្ញុំធ្លាប់ហូបម្ហូបវៀតណាមហើយខ្ញុំចូលចិត្តណាស់។ យើងខ្ញុំគ្រោងនឹងរៀបចំ ពី១០ដល់១៥កន្លែងសម្រាប់ឧទ្ទេសនាមមុខម្ហូបវៀតណាមនៅក្នុងពិធីបុណ្យឆ្នាំ
ក្រោយ។ ប្រជាជនឆែកបានស្គាល់ម្ហូបវៀតណាមមួយចំនួនហើយ និងពួកគេចង់ បរិភោគមុខម្ហូបវៀតណាមឲ្យបានច្រើនថែមទៀត”៕