វៀតណាមចូលរួមមហោស្រពបណ្ណល័យនិងសារព័ត៍មានពិភពលោកនៅសិង្ហបុរី

វៀតណាមចូលរួមមហោស្រពបណ្ណល័យនិងសារព័ត៍មានពិភពលោកនៅសិង្ហបុរី - ảnh 1
វៀតណាមចូលរួមមហោស្រពបណ្ណល័យនិងសារព័ត៍មានពិភពលោកនៅសិង្ហបុរី(TTXVN)

(VOV)_ពីថ្ងៃទី១៧ដល់ថ្ងៃទី ២៣ សីហា សហព័ន្ធបណ្ដា​បណ្ណាល័យអន្តរជាតិនិង សម្ព័ន្ធសមាគមបណ្ណាល័យ(​IFLA) បានរួមសហការ​ជា​មួយ​នាយកដ្ឋាន បណ្ណាល័យ ជាតិ (NLB)របស់សិង្ហបុរី ​រៀបចំ​មហាសន្និបាតបណ្ណាល័យនិងព័ត៍មានពិភពលោក 
លើក​ទី៧៩ នៅសិង្ហបុរី ​ដោយ​ប្រធាន​បទ÷ បណ្ណាល័យក្នុងអនាគត÷ សមត្ថភាពគ្មាន
ទីបញ្ចប់។ ​មហាសន្និបាតលើក​នេះបានទាក់ទាញកម្មាភិបាលបណ្ណាល័យនិង​សារព័ត៍
មានចំនួន ជាង​៣៥០០​នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន​១២០លើទូទាំងពិភព លោកក្នុងនោះ មានគណះ​ប្រតិភូវៀតណាមផង​។ ​ក្នុង​កិច្ចប្រជុំពិភាក្សាចំនួនជាង២០០
លើករួចមក ​ដំណាង​ទាំងឡាយបានពិភាក្សាអំពី​បញ្ហាជាច្រើន ដូចជា÷​តួនាទីរបស់
បណ្ណា​ល័យក្នុងសម័យកាល Internet …។ល។ គណះប្រតិភូវៀតណាមចូលរួម​កិច្ចប្រជុំ ពិភាក្សាជាច្រើន ពិសេសគឺ​បណ្ដាកិច្ចប្រជុំពិភាក្សាដែលទាក់ទិនដល់ទ្វីបអាស៊ី ក៏ដូច
ជាជំនួបពិភាក្សារ​វាងប្រទេសអាស៊ាននានាអំពីរាល់ការរីកចំរើនក្នុងរយះពេលថ្មីៗនេះ
 ក្នុង​ការរក្សារអត្តសញ្ញាណវប្បធម៌ជាតិនិងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ