វៀតណាមចូលរួមមហោស្រព “ខ្សែភាពយន្តអន្តរជាតិបញ្ចាំងលើកដំបូង-ហ្វីលីពីន២០១៦”
|
ឈុតមួយពីខ្សែភាពយន្ត "ជីវិតរបស់នាង Yen" |
(VOVworld)- វិស័យភាពយន្តវៀតណាមនឹងចូលរួមមហោស្រព “ខ្សែភាពយន្តអន្តរជាតិ
បញ្ចាំងលើកដំបូង-ហ្វីលីពីន២០១៦” លើកទី៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩មិថុនា
ដល់ថ្ងៃទី១១កក្កដាឆ្នាំ២០១៦នៅក្រុងម៉ាលីនប្រទេសហ្វីលីពីន។មហោស្រពនេះរួមចំ
ណែកលើកដំកើងខ្សែភាពយន្ត អ្នកដឹកនាំរឿងឆ្នើមមកពីគ្រប់ទិសទីលើពិភពលោក។
ក្នុងកម្មវិធីនៃមហោស្រពនេះ វិញ្ញាសារ ខ្សែភាពយន្តចូលរួមប្រគួតជាវិញ្ញាសារសំខាន់បំ
ផុត។លក្ខ័ណសម្រាប់ជ្រើសរើសខ្សែភាពយន្តចូលរួមប្រគួតគឺត្រូវជាខ្សែភាពយន្តថ្មី បាន
បញ្ចាំងជា លើកដំបូងនៅព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ បង្ហាញបាននូវភាពសម្បូរបែប
អំពីអត្តសញ្ញាណវប្បធម៌ និងឆ្លុះបញ្ជាំងយ៉ាងជ្រាលជ្រៅរាល់បញ្ហាស្តីពីមនុស្សនិងសង្គម។
វៀតណាមបានជ្រើសរើសខ្សែភាពយន្តមានចំណងជើងថា “ជីវិតរបស់នាង Yen”
របស់អ្នកដឹកនាំរឿង Dinh Tuan Vu ដោយក្រុមហ៊ុនភាពយន្តវៀតណាមផលិតចូលរួម
ក្នុងវិញ្ញាណសារភាពយន្តចូលរួមប្រគួតផងដែរ៕