វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ AMM ៥១និងកិច្ចប្រជុំពាក់ព័ន្ធនានា

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ (AMM 51) និងកិច្ចប្រជុំ ពាក់ព័ន្ធនានា ទើបនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែសីហា នៅ សឹង្ហបុរី។ 

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានវៀតណាម ឲ្យដឹងថា ក្នុងរយៈពេលប្រព្រឹត្តទៅនៃ AMM ៥១ ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញចូលរួមសកម្មភាពប្រមាណជាង៣០នៃកិច្ចប្រជុំនេះ ហើយមានជំនួប សំណេះសំណាលទ្វេភាគីប្រមាណ១៥ជំនួបជាមួយសមភាគីអាស៊ាននិងដៃគូ នានានៅខាងក្រៅកិច្ចប្រជុំដែរ។

        ថ្លែងមតិក្នុងកិច្ចប្រជុំរបស់អាស៊ានក៏ដូចជាក្នុងជំនួបសំណេះសំណាល ជាមួយដៃគូនានា លោក Pham Binh Minh បានលើកឡើងនូវទស្សនៈនិង ការទាក់ទងរបស់វៀតណាមដ៏សមស្របនឹងការយកចិត្តទុកដាក់រួមនៃកិច្ចប្រជុំ ហើយទទួលបានការចែករំលែកនិងការគាំទ្រជាច្រើនពីប្រទេសដទៃ។ ក្រៅពីនោះ មតិរបស់លោកឧបនាយករដ្ឋមន្រ្តីស្ដីពីបញ្ហានានាក្នុងតំបន់និងលើពិភពលោក ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ក៏ស្រសៀងគ្នាជាមួយមតិរបស់ប្រទេស អាស៊ាននិងប្រទេសដៃគូជាច្រើនផងដែរ។

        អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ឲ្យដឹងថែមទៀតថា ក្រោយរយៈ ពេល៣ឆ្នាំទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងភាពជាដៃគូរវាង អាស៊ាននិងឥណ្ឌា (ខែសីហា ឆ្នាំ២០១៥ ខែសីហា ឆ្នាំ២០១៨) វៀតណាមបាន សម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដោយប្ដូរវែននេះក្នុងអាស៊ាន រួមចំណែកជំរុញ កិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងឥណ្ឌាឲ្យទទួលបានលទ្ធផលវិជ្ជមាន ជាច្រើន ហើយត្រូវបានឥណ្ឌាថ្លែងអំណរគុណនិងវាយតំលៃខ្ពស់។ ក្នុងឱកាស នេះដែរ វៀតណាមក៏ទទួលជាផ្លូវការនូវតួនាទីជាប្រទេសសម្របសម្រួលទំនាក់ ទំនងអាស៊ាន ជប៉ុន ដំណាក់កាល២០១៨ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ