វៀតណាមចូលរួមយុទ្ធនាការ “ម៉ោងផែនដី”
(VOVWORLD) - នាយប់ថ្ងៃទី៣០ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរួមសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម រៀប ចំពិធីបុណ្យពន្លត់ភ្លើងដើម្បីចូលរួម “ម៉ោងផែនដី” ដែលព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីធ្លារោងមហោ ស្រពហាណូយ។
វៀតណាមចូលរួមយុទ្ធនាការ "ម៉ោងផែនដី" ទូទាំងប្រទេស |
អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានឲ្យដឹងថា៖ ឆ្នាំ២០១៩នេះ ជាឆ្នាំទី១១ដែលវៀតណាមចូលរួមក្នុងយុទ្ធនាការ “ម៉ោងផែន ដី” ដែលផ្ដួចផ្ដើមឡើងដោយមូលនិធិពិភពលោកសំរាប់ធម្មជាតិ WW។ វៀតណាមបានចូលរួមយុទ្ធនាការនេះតាមទ្រង់ទ្រាយទូទាំងប្រទេស។
នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតនៃយុទ្ធនាការ “ម៉ោងផែនដី” ២០១៩ រួមមាន បវរ កញ្ញា ចក្រវាលវៀតណាមឆ្នាំ២០១៧ H’’Hen Nie និង លោក Ousmane Dione នា យកធនាគារពិភពលោកប្រចាំនៅវៀតណាម បានបង្ហោះនូវសារមួយនៃកម្មវិធី ដោយអំពាវនាវឲ្យសហគ្រាសនិងប្រជាជនរួមដៃគ្នា ប្រើប្រាស់ថាមពលដោយសន្សំសំចៃ ដើម្បីការពារប្រភពធនធានធម្មជាតិ ការពារបរិស្ថាន សំដៅឆ្ពោះទៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពប្រទេសជាតិ តាមរយៈសកម្មភាពជាក់ស្តែងនីមួយៗ។
នាថ្ងៃទី៣០ខែមីនានេះដែរ កម្មវិធី “ការរួមដំណើររបស់និស្សិតជាមួយយុទ្ធនាការម៉ោងផែនដី២០១៩” ដែលទទួលបានការគាំទ្រពីនិស្សិតសាកលវិទ្យាល័យជាតិហាណូយជាង១ពាន់នាក់។
រួមជាមួយគ្នានោះ នៅភាគកណ្តាលវៀតណាម នាថ្ងៃទី៣០មីនា នៅទីក្រុង Da Nang មន្ទីរឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយក្រុមហ៊ុនអគ្គិសនី Da Nang រៀបចំពិធីបំផុសយុទ្ធនាការ “ម៉ោងផែនដី” ឆ្នាំ២០១៩។ បន្ទាប់ពីពិធី តំណាងចូលរួមបានដើរក្បួនតាមដងវិថីមួយចំនួន ដើម្បីបង្ហោះនូវសារមួយគឺ ប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃនិងលើកកម្ពស់ចំណេះដឹងអំពីបម្រែបម្រួលអាកាសធាតុផងដែរ៕