វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone

វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone - ảnh 1
វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីការរក្សាសន្តិភាពក្នុងបរិយាកាសfrancophone

(VOV)_ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋ​មន្ត្រីក្រ
សួងការពារជាតិបារាំង គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយ​លោក Vo Van
  Tuan អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ​បាន​អញ្ជើញ​ចូលរួមសន្និសីទ
ថ្នាក់រដ្ឋមន្ត្រី​ស្ដីអំពីរ​ការរក្សាសន្តិភាព ក្នុងបរិយាកាស​francophone ។ សន្និសីទលើកនេះ
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧តុលា នៅទីក្រុងបារីស (ប្រទេសបារាំង)។ 

          នៅទីនេះ គណៈប្រតិភូវៀតណាមបានសកម្មផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិ 
ក្នុងសកម្មភាពរក្សាសន្តិភាព។ ស្ដីអំពីកម្មវិធីសហប្រតិបត្តិការជាមួយបារាំង ​លោក 
Vo Van  Tuan ​បានអោយដឹងថា៖ចាប់ពីឆ្នាំ២០១៣ ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ
បានឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរក្សា​សន្តិភាព​៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ