វៀតណាមចូលរួមសន្និសីទបង្កាប្រឆំាងអំពើពុករលួយអន្តរជាតិនៅម៉ាឡេស៊ី
(TTXVN)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលម៉ាឡេស៊ី គណៈប្រតិភូវៀតណាម
ដឹកនាំដោយអនុប្រធានមហាអយ្យការអមតុលាកាប្រជាជនកំពូល Nguyen Hai
Phong ចូលរួមសន្នសីទប្រចំាឆ្នាំនិងមហាសន្និបាតលើកទី៦នៃសម្ព័ន្ធសមាគម
បណ្តា ស្ថាប័នប្រឆំាងអំពើពុករលួយអន្តរជាតិ(IAACA)បានរៀបចំឡើងនៅទីក្រុង
Kuala Lumpur ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧តុលា។ ក្រោមប្រធានបទ “ជំពូកទី ៦នៃអនុសញ្ញាអ.ស.បស្តីអំពីការប្រឆំាងអំពើពូករលួយ: ជួយឧបត្ថម្ភបច្ចេកទេស
និងផ្លាស់ប្តូរព័ត៌មាន” សន្និសីទលើកនេះបានទាក់ទាញមន្រ្តីជាង១ពាន់នាក់មកពីបណ្តាស្ថាប័នបង្កាប្រឆំាងអំពើពុករលួយរបស់ប្រទេសចំនួន១០០លើពិភព
លោកចូលរួម។ ថ្លែងមតិក្នុងពិធីបើកនាយប់ថ្ងៃទី ៤ តុលា នាយករដ្ឋមន្ត្រីប្រទេស
ម្ចាស់ផ្ទះ Najib Tun Razak សង្កត់ធ្ងន់ថា អំពើពុករលួយជាការគំរាមកំហែងដ៏ធ្ងន់
ធ្ងរ ដែល ប្រទេសនីមួយៗសុទ្ធតែខំប្រឹងប្រែងបង្កាប្រឆាំងក្នុងរយៈពេលវែង។ ក្នុង
រយៈពេល៤ថ្ងៃធ្វើការ តំណាងនានានឹងប្រមូលផ្តុំពិភាក្សាលើវិស័យ អនុវត្ត
ច្បាប់ការងាបង្កាប្រឆំាងអំពើពុករលួយនិងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕
|
ការប្រឆំាងអំពើពូករលួយ(internet) |