វៀតណាមចូលរួមសន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញា Geneva លើកទី៤ស្ដីពីការពារជនស៊ីវិលក្នុងសង្គ្រាម

វៀតណាមចូលរួមសន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញា Geneva លើកទី៤ស្ដីពីការពារជនស៊ីវិលក្នុងសង្គ្រាម - ảnh 1
វៀតណាមចូលរួមសន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញា Geneva លើកទី៤ស្ដីពីការពារជនស៊ីវិលក្នុងសង្គ្រាម (vietnamplus.vn)


        Vovworld-សន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញា Geneva លើកទី៤​ស្ដីពី​
ការពារជនស៊ីវិលក្នុងសង្គ្រាមបានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូនៅទីក្រុង Geneva ស្វីស
ដោយមានការចូលរួមរបស់គណៈប្រតិភូនៃប្រទេសសមាជិក​ចំនួន​១២៦។ គណៈ
ប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានគណៈ
ប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្ម
ពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗនៅ Geneva។

វៀតណាមបានរួមជាមួយប្រទេសនានាចូលរួមសន្និសីទអនុម័តលើសេចក្តីថ្លែង
ការណ៍នៃសន្និសីទ លើកច្បាស់រាល់ការរំលោភទៅលើការកំណត់ហាម​បណ្ដា
​ភាគីបានដំណើរការក្នុងជំលោះប្រដាប់អាវុធដូចជាវាយប្រហារទៅលើ​គោលដៅ
ក្រៅយោធានិងហួសកំរិតបណ្ដាលការខូចខាតចំពោះហេដ្ឋានរចនា​សម្ព័ន្ធទ្រព
សម្បត្តិស៊ីវិល។ សេចក្តីថ្លែងការណ៍ក៏រំលឹកឡើងវិញមតិពិគ្រោះ​របស់​តុលាការ
យុត្តិធម៍អន្តរជាតិ តាមនោះការដែលភាគីទន្ទ្រានកាន់កាប់កសាង​ជញ្ជាំង​នៅ​ខាង
ក្នុងនិងព័ទ្ធជុំវិញ Jerusalem ខាងកើតគឺដើរផ្ទុយនឹងច្បាប់​មនុស្សធម៍​អន្តរជាតិ ទន្ទឹម
នឹងនោះសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពី​របប​គ្រប់គ្រងនិងវិធានការ
មួយចំនួនរបស់ប្រទេសទន្ទ្រានកាន់កាប់ដំណើរការ​នៅដែនដីប៉ាឡេស្ទីនជាដើម។

        អនុម័តលើសេចក្តីថ្លែងការណ៍ បណ្ដាប្រទេសសមាជិកអនុសញ្ញាបាន​អំពាវនាវស្ថាប័នទាក់ទិននានារបស់អង្គការសហប្រជាជាតិ ក្នុងនោះមានគណៈ​កម្មាធិការស៊ើបអង្កេតអំពីជំលោះហ្គាហ្សាដោយក្រុមប្រឹក្សាសិទ្ធិមនុស្សបង្កើត​នាថ្ងៃទី៧កក្កដាឆ្នាំ២០១៤ដំណើរការស៊ើបអង្កេតបំភ្លឺរាល់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សលោកនៅដំបន់ដែនដីនេះដើម្បីនាំទៅជំនុំជំរះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ