វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់
|
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់ (VOV) |
Vovworld-នាថ្ងៃទី១៧មករាសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី
៧បានប្រព្រឹត្តទៅនៅទីក្រុងប៉ែកឡាំងដោយមានការចូលរួមរបស់ដំណាងនៃ
ប្រទេសជាង៧០ក៏ដូចជាដំណាងអង្គការស្បៀងអាហារនិងកសិកម្មអង្គការ
សហប្រជាជាតិ (FAO) និងធនាគារពិភពលោក (WB)។ គណៈប្រតិភូវៀតណាម
ដឹកនាំដោយលោក Cao Duc Phat រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបាន
ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ។
នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍អំពាវនាវបង្កើតក្រប
ខ័ណ្ឌនយោបាយជិតស្និទ្ធសំរាប់ខឿនសេដ្ឋកិច្ចជីវសាស្ត្រដ៏ចីរភាពរួមដៃប្រឆាំងភាព
ក្រីក្រស្ថានភាពខ្វះជីវជាតិ។ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាភាគីចូលរួមនានាត្រូវ
បង្កើតក្របខ័ណ្ឌសំរាប់ខឿនកសិកម្មសំដៅឆ្លើយតបនឹងតម្រូវការកាន់តែបានកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីស្បៀងអាហារក៏ដូចជាប្រភពវត្ថុធាតុដើមកកើតឡើង
វិញ។
មុននោះនៅវេទិការសកលលោកស្ដីពីស្បៀងអាហារនិងកសិកម្ម (GFFA)
រដ្ឋមន្ត្រី Cao Duc Phat បានចាត់ទុកថា វេទិការនេះជាថ្មីម្ដងទៀតសង្កត់ធ្ងន់ទៅលើ
តួនាទីអភិវឌ្ឍន៍កសិកម្មដើម្បីធានាអំពីស្បៀងអាហារសំរាប់ប្រជាជនលើទូទាំង
ពិភពលោក៕