វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអូស្ត្រាលី
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បំពេញទួស្សនកិច្ចនៅអូស្ត្រាលី |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាព្រឹកថ្ងៃទី១៧ មិនា នៅទីក្រុង Sydney នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
និងគណៈប្រតិភូវៀតណាម បានមានជំនួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរ អំពីការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាបណ្ដា
ឱកាស សហប្រតិបត្តិការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-
អូស្ត្រាលី។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអោយដឹងថា៖
“ ដើម្បីទាក់ទាញការវិនិយោគពីបរទេសចូលមកវៀតណាម អោយខ្លាំងក្លាថែម
ទៀតនិងមានប្រសិទ្ធិភាពខ្ពស់ជាងទៀត រដ្ឋាភិបាលវៀតណាមនឹងបន្តសុក្រិតខឿន
សេដ្ឋកិច្ចទីផ្សារនៅវៀតណាម អនុវត្តការប្រកួតប្រជែងប្រកបដោយសមភាព តម្លា
ភាព រវាងបណ្ដាអង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសនៅទីផ្សារវៀតណាម។
វៀតណាមអះអាងថានឹងបន្តធ្វើសមាហរណកម្មខឿនសេដ្ឋកិច្ចអន្តរជាតិយ៉ាងទូលំ
ទូលោយថែមទៀត។”
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានអះអាងថា៖វៀតណាម
កំពុងប្រមូលផ្តុំអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ ដើម្បីបង្កលក្ខណះងាយស្រួល ទាក់ទាញនិងអភិវឌ្ឍន៍ការវិនិយោគ អាជីវកម្ម ជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ វៀតណាមក៏បន្តធានាស្ថិរភាពនយោបាយ សង្គម អោយកាន់តែរឹងមាំពីមួយថ្ងៃទៅមួយ
ថ្ងៃ ការពារផលប្រយោជន៍ដ៏ត្រឹមត្រូវ ស្របច្បាប់របស់វិនិយោគិន …លៗ
មុនពេលចាកចេញពីទីក្រុង Sydney ទៅកាន់ទីក្រុង Canbera នាយប់ថ្ងៃទី១៧
មិនា តាមម៉ោងតំបន់ លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គទេសាភិ
បាលអូស្ត្រាលី លោក Peter Cosgrove និងអភិបាលរដ្ឋ New South Wales លោក David
Hurley ទៀតផង។ នៅក្នុងជំនួបសន្នាជាមួយអគ្គទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove លោក Nguyen Tan Dung បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាម គឺគោរពនិងមានគោលបំណងបង្កើនទំនាក់ទំនងដៃគូលើ
គ្រប់វិស័យជាមួយអូស្ត្រាលី ហើយអបអរសាទរគោលនយោបាយរបស់អូស្ត្រាលីគឺ
បន្តបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលក្នុងនោះ
មានវៀតណាមផង។
នាថ្ងៃនេះដែរ លោក Nguyen Tan Dung ក៏មានជំនួបប្រាស្រ័យជាមួយដំណាង
និស្សិតនិងជនវៀតណាមគំរូនៅ Sydney ផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូស្ត្រាលីលើកនេះ នាថ្ងៃទី១៧ មិនា រដ្ឋ
មន្ត្រីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានទៅទស្ស
នានិងបំពេញការងារជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Telstra។ នៅទីនេះ ភាគី
ទាំងពីរបានពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណះ
អំពីវិស័យនយោបាយ គតិយុត្តិដើម្បីបណ្ដាអង្គភាពអាជីវកម្មទូរគមនាគមន៍ នៃប្រ
ទេសទាំងពីរពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគ អាជីវ
កម្ម…លៗ៕