វៀតណាមជាមួយនិងការខិតខំប្រឹង អនុវត្តស្តង់ដារពលកម្មអន្តរជាតិ

(VOVWORLD) -ការផ្ដល់សច្ចាប័ន និងការអនុវត្តន៍រាល់ស្តង់ដារពលកម្មអន្តរជាតិគឺកាន់តែមានសារៈសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។
វៀតណាមជាមួយនិងការខិតខំប្រឹង អនុវត្តស្តង់ដារពលកម្មអន្តរជាតិ - ảnh 1 រូបថត៖ កាសែតអប់រំ

វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញា របស់អង្គការពលកម្មអន្តរជាតិ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណើរការនៃទីផ្សារការងារវៀតណាម ឲ្យសមស្របនឹងបទបញ្ញតិ្តសត្យានុម័តនៃសេដ្ឋកិច្ចទីផ្សារ ឆ្ពោះទៅការកសាងទំនាក់ទំនងពលករទំនើប។

វៀតណាមបានចូលរួមជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) តាំងពីឆ្នាំ ១៩៩២ មក។ ចាប់តាំងពីពេលនោះមកវៀតណាមបានអនុវត្តរាល់ស្តង់ដារពលកម្មអន្តរជាតិយ៉ាងសកម្ម សុក្រិតរបៀបរបបអភិបាលកិច្ចទីផ្សារពលករ។ ក្នុងឆ្នាំ ២០១៩ វៀតណាមបាន ផ្តល់សច្ចាប័នលើអនុសញ្ញា ILO ចំនួន ៣ រួមមាន៖ អនុសញ្ញាលេខ ៨៨ ស្តីពីការចាត់តាងការងារធ្វើ អនុសញ្ញាលេខ ១៥៩ ស្តីពីការបន្ស៊ាំនឹងការងារធ្វើសម្រាប់ជនពិការ ជាពិសេសគឺ អនុសញ្ញាលេខ ៩៨ ស្តីពីការអនុវត្តន៍គោលការណ៍ នៃសិទ្ធិបង្កើតសមាគម និងសិទ្ធិនៃការចរចារជាសមូហភាព។

សមាហរណកម្មលើវិស័យការងារគឺជាកត្តាសំខាន់

សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រួមមានការចូលរួមនិងការអនុវត្តរាល់ការប្តេជ្ញាចិត្តអំពីពលកម្មគឺជាគោលការឥតងាករេរបស់ថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់។ ក្នុងបរិបទដែលវៀតណាមកំពុងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ ការចូលរួម និងអនុវត្តអនុសញ្ញាអំពីពលកម្ម គឺសំដៅបង្កើតមូលដ្ឋានគតិយុទ្ធយ៉ាងពេញលេញ ជឿនលឿន ដើម្បីដោះស្រាយទំនាក់ទំនងពលកម្ម ប្រកបដោយភាពសុខដុម។ នេះក៏ជាលក្ខខណ្ឌមួយដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ខណៈដែលវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយជា លក្ខខណ្ឌមួយដើម្បីជំរុញដំណើរការសមាហរណកម្ម។ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖ “វៀតណាមតែងតែជាសមាជិកដែលមានការទទួលខុសត្រូវរបស់អង្គការនេះ។ វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញា ILO ចំនួន ២៤ ក្នុងនោះមានអនុសញ្ញាជាមូលដ្ឋានចំនួន ៦ (ក្នុងចំណោមអនុសញ្ញាជាមូលដ្ឋានចំនួន ៨ របស់ ILO) ។ ជាពិសេសនាពេលថ្មីៗ រដ្ឋសភាវៀតណាម នេះបានបោះឆ្នោតអនុម័តលើ អនុសញ្ញាលេខ ៩៨ របស់ ILO ស្តីពីការអនុវត្តន៍គោលការណ៍ នៃសិទ្ធិបង្កើតសមាគម និងសិទ្ធិនៃការចរចារជាសមូហភាព ដោយទទួលបានសម្លេងគាំទ្រចំនួន ១០០% ផងដែរ”។

ទន្ទឹមនឹងការចូលជាសមាជិកនៃអនុសញ្ញាទាំងនេះ វៀតណាមក៏បានបង្ហាញនូវ ការ យកចិត្តទុកដាក់ ក្នុងការតាក់តែងច្បាប់ផ្ទៃក្នុងឲ្យ សមស្របនឹងរាល់ស្តង់ដារ ពលកម្មអន្តរជាតិទៅក្នុងប្រព័ន្ធច្បាប់ជាតិ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បា ន យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តន៍ភរកិច្ចធ្វើរបាយការណ៍ស្ដីពីការអនុវត្តន៍អនុសញ្ញានិងអនុសាសន៍នានារបស់ ILO ផងដែរ។

មជ្ឈដ្ឋានអន្តរជាតិវាយតម្លៃជាវិជ្ជមាន

រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មពលកម្មអន្តរជាតិគឺទទួលបានការបានការវាយតម្លៃជាវិជ្ជមានពីសំណាក់សហគមន៍អន្តរជាតិ។ គេបានចាត់ទុកថាវៀតណាមទទួលបានការបោះជំហានទៅមុខដ៏ធំធេង ក្នុងការផ្ដល់សច្ចាប័នលើអនុសញ្ញាជាមូលដ្ឋានរបស់ ILO ក៏ដូចជាការធ្វើវិសោធនកម្មលើ ក្របច្បាប់ការងារ ដោយបានបង្ហាញនូវ សុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងប្រកប ដោយប្រសិទ្ធភាព។ ការដែលវៀតណាមបានផ្តល់សច្ចាប័នលើរាល់អនុសញ្ញារបស់ ILO កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃអាចនាំឱ្យមានល័ក្ខខ័ណ្ឌការងារល្អប្រសើរ ផលិតភាពពលកម្មខ្ពស់ រួមចំណែកនាំមកនូវការអភិវឌ្ឍបដោយចីរភាព។ លោក ស្រី Deborah Greenfield អគ្គនាយិការងនៃ ILO បានវាយតម្លៃថា “ខ្ញុំសូមអបអរសាទរចំពោះវៀតណាមដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាជាមូលដ្ឋានរបស់ ILO នោះ គឺ អនុសញ្ញាលេខ ៩៨ ស្តីពីការអនុវត្តន៍គោលការណ៍ នៃសិទ្ធិបង្កើតសមាគម និងសិទ្ធិនៃការចរចារជាសមូហភាព រួមជាមួយ អនុសញ្ញាបច្ចេកទេសចំនួនពីរគឺអនុសញ្ញាលេខ ៨៨ និង ១៥៩ ។ ម៉្យាងវិញទៀត វៀតណាមក៏ទទួលបានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងសេចក្ដីព្រៀងនៃក្រមច្បាប់ការងារធ្វើវិសោធនាកម្ម ឲ្យសមស្របនឹងសេចក្ដីប្រកាសឆ្នាំ ១៩៩៨ របស់ ILOស្តីពីគោលការណ៍និងសិទ្ធិជាមូលដ្ឋានក្នុងការធ្វើពលកម្ម។ វៀតណាមក៏បានបង្ហាញការប្តេជ្ញាចិត្តចំពោះស្ដង់ដារពលកម្មអន្តរ ជាតិ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកតាមរយៈសេចក្ដីសម្រេចចិត្តលេខ ០៦ ស្ដីពីការធ្វើសមាហរណកម្មអន្តរជាតិ និងសេចក្ដីសម្រេចចិត្តលេខ ២៧ ស្ដីពី ការធ្វើកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ជាដើម”។

ការផ្តល់សច្ចាប័ននិងការអនុវត្តស្តង់ដារពលកម្មអន្តរជាតិ របស់ ILO គឺកាន់តែមានសារៈសំខាន់។ ទាំងនេះគឺជាការបោះជំហានជាក់ស្ដែង ដែលសរឲ្យឃើញថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឹងមាត់លើរាល់ការសន្យាអន្តរជាតិអំពីពលកម្ម ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ