វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ
|
វៀតណាមជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់នៅលើសមុទ្រ |
(VOV)_មជ្ឈមណ្ឌលរួមសហការជួយសង្គ្រោះនាវាចរណ៍វៀតណាម និង
មជ្ឈមណ្ឌលស្រាវជ្រាវជួយសង្គ្រោះហ្វីលីពីន បានជួយសង្គ្រោះប្រជាជនហ្វីលី
ពីនចំនួន៩នាក់ នៅប្រជុំកោះ Truong Sa ខេត្ត Khanh Hoa (ភាគកណ្ដាលវៀត
ណាម) នាថ្ងៃទី៩ឧសភា។ មុននោះ នាថ្ងៃទី៨ឧសភា មជ្ឈមណ្ឌលរួមសហការ
ជួយសង្គ្រោះនាវាចរណ៍វៀតណាម ទទួលបានព័ត៍មានថា៖ នាវានេសាទត្រីមាន
ផ្លាក់លេខ BD 95550 TS ដោយលោក Dao Duy Dung ជាកាពីតែន កំពុងនេសាទ
ត្រីនៅលើសមុទ្រ បានជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន៩នាក់។ជនរងគ្រោះ
ទាំងនេះ នៅលើនាវាតូច១ ម៉ាស៊ីនត្រូវខូច នៅតំបន់សមុទ្រនៃប្រជុំកោះ Truong
Sa ខេត្ត Khanh Hoa ។ បន្ទាប់ពីពេលបានជួយសង្គ្រោះនេះ នាវា BD 95 550 TS
បានផ្តល់ម្ហូបអាហារ និងថែទាំសុខាភិបាល អោយជនហ្វីលីពីនទាំងនេះ។ នា
រសៀលថ្ងៃទី៩ ឧសភា នាវារបស់ហ្វីលីពីន បានទទួលជនរងគ្រោះទាំង៩នាក់
នេះហើយ៕