វៀតណាមជួយឧបត្ថម្ភកងពលធំស្នូលរបស់ឡាវឈានឡើងជំនាញនិងទំនើប
|
វៀតណាមជួយឧបត្ថម្ភកងពលធំស្នូលរបស់ឡាវឈានឡើងជំនាញនិងទំនើប |
(VOV)_នាព្រឹកថ្ងៃទី៣០សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅ
ពិធីប្រគល់ម៉ាស៊ីនកុំព្យូទ័រ៧៥គ្រឿង និងម៉ាស៊ីនបោះពុម្ព ៧៥គ្រឿង ជាអំណោយរបស់
ក្រសួងការពារប្រទេសវៀតណាមជូនចំពោះកងពលធំស្នូល ទី១,ទី២ ទី៣ ទី៤ ទី៥ របស់
កងទ័ពប្រជាជនឡាវ។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ត្រី Sonthong Phommavong
អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនឡាវ បានសូមថ្លែងអំណរគុណ
ចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម លៃទុកសំរាប់ឡាវ ហើយអះអាងថា៖
នឹងខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងកងទ័ពនិយាយដោយឡែក
និងរវាងប្រទេសទាំងពីរនិយាយរួម៕