វៀតណាមជួយឧបត្ថម្ភក្រសួងការពារជាតិកម្ពុជាផ្លាស់ប្ដូរថ្មីគោលនយោបាយនិងបណ្ដុះបណ្ដាលកម្មាភិបាល
|
ដំណាងក្រសួងការពារប្រទេសវៀតណាមប្រគល់ប្រាក់ជំនួយសំរាប់ដំណាងក្រសួងការពារជាតិកម្ពុជា |
(VOVworld) - នាព្រឹកថ្ងៃទី១៧វិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានប្រព្រឹត្ត
ទៅពិធីប្រគល់ខ្ទង់ប្រាក់ជំនួយឆ្នាំ២០១៤របស់ក្រសួងការពារប្រទេសវៀតណាមសំ
រាប់ស្នងការចាត់តាំងកម្មាភិបាលនៃក្រសួងការពារជាតិកម្ពុជា សំដៅបម្រើការផ្លាស់
ប្ដូរថ្មីការងារគោលនយោបាយនិងបណ្ដុះបណ្ដាលកម្មាភិបាលរបស់កងយោធពលខេ
មរៈភូមិន្ទ។កញ្ចប់ប្រាក់ជំនួយនេះមានតំលៃសរុប១សែនដុល្លារអាមេរិក រួមមានសាច់
ប្រាក់និងសម្ភារៈការិយាល័យនានា។ក្នុងឆ្នាំ២០១៤ក្រសួងការពារប្រទេសវៀតណាម
បានលៃទុកសំរាប់ក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទខ្ទង់ប្រាក់ជំនួយ
ចំនួន២១,៦លានដុល្លារអាមេរិក។ចំនួនប្រាក់នេះត្រូវបានប្រើប្រាស់ក្នុងការទិញសម្ភា
រៈ ហឹ្វកហឺ្វន បណ្ដុះបណ្ដាល និងថែទាំសុខាភិបាលជាដើម៕
អ្នកយកព័ត៏មានVOVប្រចាំនៅកម្ពុជា