វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគជាមួយខេត្ត Yunnan របស់ចិន

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាមយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូខេត្ត Yunnan នៅវៀតណាម ហើយមានគោលបំណងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងការ ទូត ពាណិជ្ជកម្មនិងវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត។ 
វៀតណាមជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគជាមួយខេត្ត Yunnan របស់ចិន - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបលោក Zhoungguo Ying អភិបាលរងអចិន្រ្តៃយ៍ខេត្ត Yunnan (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១ ខែមេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បានទទួលជួបលោក Zhoungguo Ying អភិបាល រងអចិន្រ្តៃយ៍ខេត្ត Yunnan ប្រទេសចិន ដែលកំពុងមកបំពេញទស្សនកិច្ចការងារ នៅវៀតណាម។

        ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាមយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត Yunnan នៅវៀតណាម ហើយមានគោល បំណងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងការ ទូត ពាណិជ្ជកម្មនិងវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត។ លោកក៏បានស្នើអោយ ខេត្ត Yunnan នាំចូលមុខទំនិញកសិផលរបស់វៀតណាមបន្ថែមទៀត ព្រមទាំង គាំទ្រចំពោះសហគ្រាសវៀតណាមដែលទៅបណ្ដាក់ទុននៅ Yunnan ផងដែរ។

        ជាការឆ្លើយតប អភិបាលរងខេត្ត Yunnan លោក Zhongguo Ying បាន សង្កត់ធ្ងន់ថា Yunnan គាំទ្រចំពោះការយោគយល់គ្នារួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រនិង គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Zhongguo Ying ក៏បានលើក អនុសាសន៍ដល់រដ្ឋាភិបាលវៀតណាមស្ដីពីដំណោះស្រាយនានាដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគីផងដែរ ដែលក្នុងនោះមានការជួសជុលកែលម្អខ្សែផ្លូវដែកពី ខេត្តឡាវកាយដល់ខេត្តហាយហ្វុង (ភាគខាងជើងវៀតណាម) សំដៅជួយ សម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងខេត្ត Yunnan ក៏ដូចជាទីផ្សារភាគនិរតី ប្រទេសចិនជាមួយខេត្តក្រុងនានារបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ