វៀតណាមជំរុញឃ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UNESCO
(VOV)_នារសៀលថ្ងៃទី ២០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានទទួលជួបសន្ទនាជាមួយអគ្គនាយិកា អង្គការវប្បធម៌ អប់រំ និងវិទ្យា
សាស្ត្រ អង្គការសហប្រជាជាតិ ( UNESCO) លោកស្រី Irina Bokova ដែលកំពុងមាន ដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម។នៅក្នុងជំនួបលើកនេះ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷ វៀតណាមវាយតំលៃខ្ពស់នូវសកម្មភាពរបស់
UNESCO ចំពោះពិភពលោក ក្នុងតំបន់និងវៀតណាម ក្នុងការអភិវឌ្ឍន៍សម្រុះសម្រួល
ចីរភាព។ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានអះអាងថា÷ វៀតណាមបន្តជំរុញខ្លាំង ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UNESCO។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏មានគោលបំណងថា÷ UNESCOបន្តជួយឧបត្ថម្ភវៀត ណាម បណ្ដុះបណ្ដាប្រភពធនធានមនុស្ស ក្នុងវិស័យវប្បធម៌ …។ល។ រីឯ លោកស្រី Irina Bokova បានសង្កត់ធ្ងន់ថា÷ វៀតណាមដើរតួរនាទីដ៏សែនសំខាន់ ក្នុងការ បង្កើន
យល់ដឹង គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនានា
របស់ UNESCO ។ លោកស្រី Irina Bokova ក៏បានវាយតំលៃយ៉ាងខ្ពស់ វៀតណាម
ក្នុងការរក្សារនិងការពារបណ្ដាកេរ្តិ៍ដំណែល ក៏ដូចជាបណ្ដាការអភិវឌ្ឍន៍អប់រំ ទប់
ទល់នឹងកា របំរែបំរួលអាកាសធាតុ និងអះអាងថា÷UNESCO នឹងបន្តជួយឧបត្ថម្ភ
វៀតណាម ក្នុងការផ្ទេរប្តូរចំណេះដឹងជំនាញ ចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ចីរភាពនិងមានគោលបំណងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ
រវាងអាស៊ាននិង UNESCO៕
|
វៀតណាមជំរុញឃ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UNESCO(http://dangcongsan.vn/) |