វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។
(VOVWORLD) /  
|
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Salman Khurshid (indianexpress.com) |
Vovworld-វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាងកើត
របស់ឥណ្ឌា នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Salman Khurshid ក្នុងពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅទីក្រុង New Delhi មុននឹងដំណើរទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចាប់ពីថ្ងៃទី១៩ដល់២២វិច្ឆិកា។
រដ្ឋមន្ត្រី Khurshid បានសង្កត់ធ្ងន់ថា ឥណ្ឌារងចាំដំណើទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu Trong និងជឿជាក់ថា នេះនឹងជារបត់ក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេស
Khurshid បានចាត់ទុកថា ឥណ្ឌានិងវៀតណាមនាបច្ចុប្បន្នមានសក្ដានុភាពដ៏ធំ
ធេងដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងពេលនោះ បណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗរបស់ឥណ្ឌាក្នុងរយៈពេល
២ថ្ងៃ គឺថ្ងៃទី១៥និង១៦វិច្ឆិកាសុទ្ធតែបានចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ច
របស់អគ្គលេខា Nguyen Phu Trong។ បណ្ដាទីភ្នាក់ងារសារព័ត៌មានបានអធិប្យាយថា ឥណ្ឌានិងវៀតណាមមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធ បង្ហាញតាមរយៈការចែក
រំលែកផលប្រយោជន៍កិច្ចសហប្រតិបត្តិការនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងវៀតណាម-ឥណ្ឌាក្នុងរយៈពេលកន្លងមកនិងពិតប្រាកដនឹងបានជំរុញយ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើទស្សនកិច្ចលើកនេះ៕
-VOVWORLD