វៀតណាមឈរលំដាប់ថ្នាក់ទី១៧នៅ ASIAD 17
|
កីឡាការនី Quach Thi Lan |
(VOV)_ក្នុងថ្ងៃប្រកួតទី៩ នៅមហោស្រពកីឡាទ្វីបអាស៊ី លើកទី១៧ (ASIAD 17) នាថ្ងៃទី២៨ កញ្ញា ក្រុមកីឡាវៀតណាមទទួលបានបន្ថែមមេដាយប្រាក់១គ្រឿង
ទៀត ក្នុងវិញ្ញាសាររត់ចម្ងាយ៤០០ម៉ែត្រ របស់កីឡាការនី Quach Thi Lan។ គិតដល់ ថ្ងៃប្រកូតទី៩នេះ ក្រុមកីឡាវៀតណាមដណ្ដើមដណ្ដើមបានមេដាយចំនួន២៨គ្រឿង
ដែលក្នុងនោះមានមេដាយមាស១គ្រឿងឈរលំដាប់ថ្នាក់ទី១៧។ ក្នុងបញ្ជីលំដាប់
ថ្នាក់ ក្រុមកីឡាចិនឈរលំដាប់ថ្នាក់ទី១ ដោយមានមេដាយមាសចំនួន១០៥គ្រឿង។ ក្រុមកីឡាកូរ៉េខាងត្បូងឈរលំដាប់ថ្នាក់ទី២ ដោយមានមេដាយមាសចំនួន៤២គ្រឿង៕