វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១
|
វៀតណាមដណ្ដើមបានរង្វាន់នៅការប្រឡងកាហ្វេលីងកិនអន្តរជាតិលើកទី១ (laodong.com.vn) |
Vovworld-ផលិតផលកាហ្វេចំនួន២ Aroma និង Intensity របស់ក្រុមហ៊ុន Sobica
J.S.C វៀតណាមដណ្ដើមបានរង្វាន់ក្នុងការប្រឡងមានឈ្មោះ ការប្រឡងអន្តរជាតិ
លើកទី១កាហ្វេលីងកិននៅបណ្ដាប្រទេសផលិត។ ពិធីប្រគល់រង្វាន់បានប្រព្រឹត្ត
ទៅនាថ្ងៃទី១២មិថុនានៅសាលាខ័ណ្ឌទី៤ទីក្រុងប៉ារីស។ លោកស្រី Vu Thi Thu Hang
នាយិការអភិវឌ្ឍន៍ទីផ្សារនៃក្រុមហ៊ុន Sobica បានឲ្យដឹងថា ផលិតផលទាំងពីរដែល
ទទួលរង្វាន់សុទ្ធតែមានប្រភពដើមពីដំបន់ Tay Nguyen ប្រទេសវៀតណាម។ ថ្លែង
មតិនៅពិធីប្រគល់រង្វាន់នេះ លោក Phillippe Juglar ប្រធានសមាគមលើកកំពស់តំលៃ
កសិផលបារាំងបានវាយតំលៃខ្ពស់គុណភាពកាហ្វេវៀតណាមនិងអះអាងនូវរស់ជាតិ
បានធ្វើឲ្យកាហ្វេវៀតណាមដណ្ដើមបានរង្វាន់ក្នុងការប្រឡងជាមួយកាហ្វេមាន
គុណភាពជួរមុខរបស់ប្រទេសផ្សេងៗ៕