វៀតណាមដើរតួនាទីយ៉ាងសំខាន់និងត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង
(VOVWORLD) - ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង នឹងត្រួសត្រាយផ្លូវសម្រាប់អាស៊ាន ដំឡើងទំនាក់ទំនងជាមួយកូរ៉ាខាងត្បូង ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ។ នេះជាការចែករំលែករបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lee Jang-keun នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសន្និសីទពាក់ព័ន្ធដែលបានប្រព្រឹត្តិទៅនៅសប្តាហ៍នេះ ក្នុងប្រទេសឡាវ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lee Jang-keun បានសង្កត់ធ្ងន់ថា អាទិភាពសំខាន់មួយរបស់កូរ៉េខាងត្បូងនៅពេលចូលរួមសន្និសីទទាំងនេះ គឺពិភាក្សាអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-កូរ៉េខាងត្បុង ដែលរំពឹងថានឹងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងនៅខែតុលាខាងមុខនេះ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lee Jang-keun។ រូបថត៖ VOV |
ទាក់ទិននឹងអាទិភាពនេះ ឯកអគ្គរដ្ឋទូត Lee Jang-keun បានឲ្យដឹងថា ជាមួយនឹងតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង ក្នុងរយៈពេល៣ឆ្នាំកន្លងមក វៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះលទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងត្បូង ហើយទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងកូរ៉េខាងត្បូងនឹងត្រួសត្រាយផ្លូវសម្រាប់ការដំឡើងថ្នាក់ទំនាក់ទំនងរវាងអាស៊ាននិងកូរ៉េខាងត្បូង៖ “វៀតណាម និងកូរ៉េខាងត្បូងបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២។ នេះគឺជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ឆ្នាំនេះ អាស៊ាន និងកូរ៉េខាងត្បូង កំពុងឆ្ពោះទៅរកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដូច្នេះ ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនឹងត្រួសត្រាយផ្លូវ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កូរ៉េខាងត្បូងដើម្បីបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅកម្រិតអាស៊ាន។ វៀតណាមដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែជាអ្នកសម្របសម្រួលប៉ុណ្ណោះទេ ថែមទាំងជាមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងត្បូងទៀតផង”៕