វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU
|
វៀតណាមដើរតួនាទីសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-EU |
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Vu Dang Dung ប្រ
ធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន ក្នុងដំណើរទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប លោក Herman
Van Rompuy បានវាយតំលៃខ្ពស់នូវរាល់លទ្ធផលដែលវៀតណាមទទួលបាន នៅ
ពេលដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - EU ដំណាក់កាល
២០១២-២០១៥។ តាមលោក Herman Van Rompuyថា៖ លទ្ធផល១ក្នុងចំណោមលទ្ធ
ផលសំខាន់ៗ នោះគឺសេចក្ដីសម្រេចចិត្តរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-EU
ស្ដីអំពីដំណើការឆ្ពោះទៅលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងកំរិតដៃគូយុទ្ធសាស្ត្រ។
ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ូប លោក Herman Van Rompuy បានអះអាងជាថ្មីម្តង់
ទៀតនូវការសន្យារបស់ EU គឺបន្តជួយឧបត្ថម្ភអាស៊ាន ក្នុងការកសាងសហគមន៍នៅ
លើសរសរស្នូលចំនួន៣ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ សង្គម ក៏ដូចជា
គាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅបណ្ដាវេទិការ ខំប្រឹងប្រែងលើកកំពស់
ទំនាក់ទំនងអាស៊ាន-EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ EU គាំទ្របណ្ដាយន្តការសហប្រ
តិបត្តិការរវាងអាស៊ានជាមួយបណ្ដាដៃគូដើម្បីជំរុញសន្តិសុខតំបន់…លៗ៕