|
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc (ttxvn) |
(VOV)_ ចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការសហប្រជាជាតិ ជាសេចក្ដី សម្រេចចិត្តដ៏សែនសំខាន់របស់វៀតណាម។នេះគឺជាសកម្មភាពសម្ដែងនូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រសន្តិភាព ជួយជ្រោមជ្រែង បណ្ដាគោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ អះអាងនូវការសន្យា និង
សមត្ថភាពរបស់វៀតណាម ជាសមាជិក១មានការទទួលខុសត្រូវក្នុងសហគមន៍
អន្តរជាតិ។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Ha Kim Ngoc នៅក្នុងសិក្ខាសាលាស្ដីពីពង្រឹងសេចក្ដីសម្រេចចិត្ត នៃរដ្ឋ សភាវៀតណាម ស្ដីពីការដែលវៀតណាមចូលរួមកងកម្លាំងរក្សារសន្តិភាពអង្គការ
សហប្រជាជាតិ ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ។
លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា៖
“ សិក្ខាសាលាលើកនេះមានអត្ថន័យដ៏សែនសំខាន់ ដើម្បីពិភាក្សា ស្ដាប់ការរួមមតិរបស់បណ្ដាក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ អ្នកជំនាញការ ស្ដីពីបណ្ដា
បញ្ហាស្នូល ដូចជាគោលការណ៍ គោលដៅ ទិសដៅ ក្នុងការចូលរួមកងកម្លាំងរក្សារ សន្តិភាពរបស់អង្គការសហប្រជាជាតិ៕”