វៀតណាមត្រូវបានវាយតំលៃខ្ពស់ក្នុងការទប់ទល់នឹងបំរែបំរួលនៃអាកាសធាតុ
|
វៀតណាមត្រូវបានវាយតំលៃខ្ពស់ក្នុងការងារទប់ទល់នឹងបំរែបំរួលនៃអាកាសធាតុ (Image: Vietnam+) |
(VOVworld) – នាព្រឹកថ្ងៃទី ១៦ មេសា ក្រសួងធនធាននិងបរិស្ថានវៀតណាមសហការ ជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាចែក
រំលែកនិងយកមតិចំពោះការវាយតំលៃអំពីការជះឥទ្ធិពលនៃបំរែបំរួលអាកាសធាតុ ចំពោះគោលនយោបាយដ៏ទៃរបស់វៀតណាម។ក្នុងសិក្ខាសាលា អ្នកជំនាញការគ្រប់ រូបបានប្រមូផ្តុំចែករំលែកនិងវិភាគបណ្ដាលទ្ធផលនៃការស្រាវជ្រាវវាយតំលៃចំពោះ ការជះឥទ្ធិពលនៃកម្មវិធីជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុនៅ
វៀតណាម។ ថ្នាក់ដឹកនាំនៃក្រសួងធនធាននិងបរិស្ថានវៀតណាមបានឲ្យដឹងថា៖
តាំង ពីឆ្នាំ ២០០៩ ដល់ពេលនេះ កម្មវិធីបានជួយឧបត្ថម្ភចំនួនប្រាក់ជាង ១ ពាន់លាន
ដុល្លា អាមេរិកសំរាប់បណ្ដាក្រសួងផ្នែកក្នុងការអនុវត្តកសាងធ្វើវិសោធនកម្មបណ្ដា
ឯកសារ ច្បាប់តាមទិសមានកត្តាទប់ទល់នឹងបំរែបំរួលអាកាសធាតុ៕