វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្មនៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី

វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្មនៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

          (VOV)_នាថ្ងៃទី១៤ មករា ឆ្លើយសំនួរបស់អ្នកយកព័ត៍មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះអំពើភេវកម្ម ដែលកើតមានឡើង នាថ្ងៃទី១៤ មករា នៅទីក្រុង
 Jakarta -ឥណ្ឌូនេស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
  បានលើកច្បាស់ថា៖

          “ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើភេរវកម្ម នាថ្ងៃទី១៤ មករាឆ្នាំ
២០១៦ នៅទីក្រុង Jakarta -ឥណ្ឌូនេស៊ី បណ្ដាលអោយមនុស្សជា​ច្រើនត្រូវ​ស្លាប់
និងរងរបួស។ យើងខ្ញុំសូមផ្ញើការចែករំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះរដ្ឋា
ភិបាលឥណ្ឌូនេស៊ី និងគ្រួសារជនរងគ្រោះនានា ហើយជឿជាក់យ៉ាងខ្លាំងថា ជន
ល្មើ​សទាំងនេះនឹងទទួលការកាត់ទោសយ៉ាងសក្តិសមបំផុត​។

បន្ទាប់ពីរឿងហេតុនេះកើតមានឡើង ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Jakarta
 បានបង្កើតខ្សែទូរស័ព្ទ Hotline + 628 111 61025 ដើម្បីជួយឧបត្ថម្ភជន​រង​គ្រោះ​ជាជនជាតិវៀតណាម។ តាមព័ត៍មានពីស្ថានទូតវៀតណាមថា៖រហូតមកដល់​ពេល
នេះ គ្មានព័ត៍មានណាថា ជនវៀតណាមត្រូវស្លាប់និងរងរបួសទេ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ