វៀតណាម-ថៃបង្កើនកិច្ចសហប្រតិបត្តិការយោធា
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ១២ និងទី១៣ មិនា គណះប្រតិភូយោធាជាន់
ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម បានទៅទស្សនាតំបន់ទី៣កងទ័ពជើងទឹកថៃ។ នៅក្នុង ជំនួបធ្វើការ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh បានសង្កត់ ធ្ងន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការការពារប្រទេស រវាងវៀតណាមនិងថៃ ពិ
សេស គឺផ្នែកទ័ពជើងទឹក បាននិងកំពុងដើរតួនាទីដ៏សែនសំខាន់ចំពោះការពង្រឹងនិង
ពង្រីក ទំនាក់ទំនងមិត្តភាព ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រី Phung Quang
Thanh បានចាត់ទុកថា÷ក្នុងរយះពេលខាងមុខនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ
ត្រូវបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរួមចំណែក
ធានា សន្តិភាព ស្ថិរភាពក្នុងតំបន់ បង្កបរិយាកាសងាយស្រួល ដើម្បីអភិវឌ្ឍន៍ប្រទេស
ជាតិ។ រដ្ឋមន្ត្រី Phung Quang Thanh បានថ្លែងថា÷
“ ភាគីទាំងពីរបានផ្លាស់ប្តូរថា ក្នុងរយះពេលខាងមុខនេះ ត្រូវជំរុញខ្លាំងកិច្ចសហ
ប្រតិបត្តិការ ការពារប្រទេសទ្វេភាគី។ ប្រទេសទាំងពីរនឹងជំរុញខ្លាំងការផ្លាស់ប្តូរគណះ ប្រតិភូដើម្បីរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ផ្លាស់ប្តូរអំពីវិស័យវប្បធម៌
ព័ត៍មាន ក៏ដូចជា រួមសហការក្នុងបណ្ដាវេទិកាពហុភាគី។”
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថៃ Sukumpol Suwanata និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh(giaoduc.net.vn -) |
មុននោះ ក្នុងជំនួបសន្ទនា នាថ្ងៃទី ១១ មិនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស
ថៃ Sukumpol Suwanata ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការការពារប្រ
ទេស ទ្វេភាគី តាមស្មារតីនៃខ្លឹមសារស្នូលរបស់កិច្ចព្រមព្រៀង សហប្រតិបត្តិការការពារ
ប្រទេស ដែលភាគីទាំងពីរបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ ២០១២។ ភាគីទាំងពីរក៏
បាន ឯកភាពថា÷ ថៃដើរតួនាទីជាអ្នកសម្រុះសម្រួលអាស៊ាន-ចិន នឹងជំរុញទំនាក់ទំនង អាស៊ាននិងចិន អភិវឌ្ឍន៍ដ៏ល្អប្រសើរ ឈានទៅដល់ការកសាង ក្រមប្រតិបត្តិ ស្តីពី
សមុទ្រខាងកើត( COC) រួមចំណែករក្សារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕