វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ២០១៤
|
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ ២០១៤ |
(VOV)_ ការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិលើកទី៤៦ (ICHO 46) ឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៩ កក្កតាខាង
មុខ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Noi នាយកមហាវិទ្យាល័យវិទ្យាសាស្ត្រ និងជាប្រធានគណៈចេញវិញ្ញាសារប្រឡង ICHO 46 បានអោយដឹងថា៖តាមរយៈការទទួលរៀបចំការប្រឡងលើកនេះ តួនាទីរបស់ខឿនអប់រំវៀតណាមត្រូវបានអះអាង
នៅលើឆាកអន្តរជាតិ។ ការប្រឡងលើកនេះទាក់ទាញសិស្សានុសិស្សមានសិស្សចំ
នួន៣០០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៨០ លើទូទាំងពិភពលោកចូល
រួម។ ប្រធានគណៈកម្មាធិការការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ សាស្ត្រាចារ្យ
Peter Wothers (មហាវិទ្យាល័យ Cambridge អង់គ្លេស) បានអោយដឹងថា៖លោកពេញ
ចិត្តចំពោះការងារត្រៀមរៀបចំរបស់វៀតណាមសំរាប់ការប្រឡងលើកនេះដែរ៕