វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្ម
-  
(VOVWORLD) /  
|
ពិធីចុះហត្ថលេខាលើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្ម(http://www.vietnamplus.vn) |
នាថ្ងៃទី ២៧ មិថុនា នៅទីក្រុងហាណូយ លោក Nguyen Ba Ngai អនុប្រធាន អគ្គនាយក ដ្ឋានរុក្ខាកម្ម តាងនាមអោយក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម និងសាស្ត្រាចារ្យ
Chea Sam Ang អនុប្រធានអគ្គនាយកដ្ឋានរុក្ខកម្ម នៃក្រសួងរុក្ខកម្ម និងជលផលកម្ពុជា បានចុះ ហត្ថលេខា លើអនុស្សារណះ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរុក្ខកម្មរវាងប្រទេសទាំងពីរ។
តាមនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា ការផ្លាស់ប្តូរព័ត៍មាន
បង្ការនិងទប់ទល់នឹងការឆេះព្រៃ ត្រួតពិនិត្យការដឹកជញ្ជូននិងលក់ឈើ និងសត្វព្រៃ …។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងរួមសហការអនុវត្តបណ្ដាសកម្មភាព សំដៅសម្របខ្លួនជាមួយការផ្លាស់ប្តូររបស់ទីផ្សារអន្តរជាតិអំពីឈើ និងផលិតផលពីឈើ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ អនុស្សារណះនេះមានសុពលភាពក្នុងរយះពេល ៥ឆ្នាំ៕
-VOVWORLD