វៀតណាមនិងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍

(VOVworld)-នារសៀលថ្ងៃទី២៨វិច្ឆិកានៅរាជធានីភ្នំពេញ (កម្ពុជា) ថ្នាក់ដឹកនាំនៃ
 ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមបានជួបធ្វើការជាមួយគណៈកម្មាធិការ
រដ្ឋទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា សំដៅបង្កើនកិច្ចសហប្រតិបត្តិការ
និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវិស័យនេះ។​នៅក្នុងជំនួបធ្វើការ លោក ម៉ៅ
ហាវ៉ាន់ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធាននាយក
 ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានស្នើឲ្យក្រសូងគមនាគមន៍និងដឹកជញ្ចូន រួមទាំង
 ផ្នែកអាកាសចរណ៍វៀតណាមបន្តជួយកម្ពុជាបង្កើតវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិង
 វែងសម្រាប់កម្មាភិបាលនិងភ្នាក់ងារផ្នែកអាកាសចរណ៍កម្ពុជា។កិច្ចសហប្រតិបត្តិការ
 និងការជួយឧបត្ថម្ភជាក់ស្តែងទាំងអស់នេះ នឹងរួមចំណែករក្សានិងពង្រីកទំនាក់ទំនង
 មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ រីឯក្រសួងគមនា
គមន៍និងដឹកជញ្ចូនវៀតណាមវិញ អនុរដ្ឋមន្ត្រី លោក Nguyen Nhatបានសង្កត់ធ្ងន់ថា
ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយ
ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាក្នុងការបង្កើនការតភ្ជាប់វិស័យគមនាគមន៍
និងដឹកជញ្ជូន បង្កលក្ខណៈសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ
ធ្វើដំណើរទៅវិញទៅមកយ៉ាងងាយស្រួលនិងរួមចំណែកជម្រុញការជួបប្រាស្រ័យវប្បធម៌
 រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ