វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យគតិយុត្តិ
|
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យគតិយុត្តិ |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៧
កុម្ភះ ដល់ថ្ងៃទី២មិនា នាព្រឹកថ្ងៃទី២៩ កុម្ភះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម
លោក Ha Hung Cuong បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាលោក
អង្គ វង្សវឌ្ឍនា ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong បានអះ
អាងថា៖ក្រសួងយុត្តិធម៌វៀតណាមជានិច្ចកាលមានគោលបំណងជំរុញទំនាក់ទំនង
សហប្រតិបត្តិការខាងច្បាប់និងយុត្តិធម៌រវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។
រីឯ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាលោកអង្គ វង្សវឌ្ឍនា បានចែករំលែកបទពិសោធន៍
ជាមួយរដ្ឋមន្ត្រី Ha Hung Cuong អំពីការងារបង្កា ប្រឆាំងបទល្មើសគ្រឿងញាន ការ
ងារឃោសនា ផ្សព្វផ្សាយនិងអប់រំច្បាប់ចំពោះប្រជាជន។
រដ្ឋមន្ត្រីទាំងពីររូបក៏បានធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីសហ
ប្រតិបត្តិការឆ្នាំ២០១៦ រវាងក្រសួងយុត្តិធម៌វៀតណាម និងក្រសួងយុត្តិធម៌កម្ពុជាផងដែរ៕