វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាសន្សំសំចៃថាមពលនិងការពារបរិស្ថាន
|
វៀតណាមនិងកូរ៉េខាងត្បូងសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាសន្សំសំចៃថាមពលនិងការពារបរិស្ថាន |
(VOVworld)-នារសៀលថ្ងៃទី២៨កុម្ភៈ នាយកដ្ឋានអនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យា
(នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម)និងសមាគមត្បាញ់ប៉ាកទីក្រុង
ហូជីមិញបានរួមសហការជាមួយដៃគូកូរ៉េខាងត្បូងមួយចំនួនរៀបចំសិក្ខាសាលា
“បច្ចេកវិទ្យាថ្មីក្នុងការសន្សំសំចៃថាមពលនិងការពារបរិស្ថាន” ព្រមទាំងចុះហត្ថ
លេខាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យនេះរវាងអង្គភាពនិង
សហ គ្រាសវៀតណាមនិងកូរ៉េខាងត្បូង។ លោក Pham The Dung អនុប្រធាននា
យកដ្ឋានអនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យាបានឲ្យដឹងថា ការអនុវត្តបច្ចេកវិទ្យាថ្មីលើ
វិស័យ បរិស្ថាននោះគឺសំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងអភិវឌ្ឍន៍
ថាមពល កកើតឡើងវិញដែលបានរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិ
សេស។
នៅក្នុងសិក្ខាសាលានេះ អង្គភាពអាជីវកម្មនានារបស់កូរ៉េខាងត្បូងបានចែក
រំលែកនិងឧទ្ទេសនាមនូវបច្ចេកវិទ្យាថ្មីសន្សំសំចៃថាមពល ដំណោះស្រាយវិភាគ
វាយតម្លៃនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពការប្រើប្រាស់ថាមពលក្នុងរោងចក្រ
ជាដើម៕