វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ វៀតណាមស្វាគមន៍វឌ្ឍនភាពវិជ្ជមាននៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី២៦ សីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅអ៊ីរ៉ាក់។
វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ វៀតណាមស្វាគមន៍វឌ្ឍនភាពវិជ្ជមាននៅអ៊ីរ៉ាក់ - ảnh 1 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងនៅកិច្ចប្រជុំនេះ តំណាងនៃក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ.ស.បបានស្វាគមន៍វឌ្ឍនភាពជាវិជ្ជមាននៅអ៊ីរ៉ាក់ក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺការបង្កើតរដ្ឋាភិបាលថ្មីនិងការសន្យារបស់រដ្ឋាភិបាលអំពីការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយការ ផ្គត់ផ្គង់សេវាជាសារវ័ន្ត ការកែទម្រង់សេដ្ឋកិច្ចនិងការពង្រឹងរបៀបរបប រដ្ឋនានាផងដែរ។ តំណាងក្រុមបេសកកម្មវៀតណាមបានសម្ដែងនូវការ ព្រួយបារម្ភចំពោះការវិវត្តន៍នៃជម្ងឺ Covid-19 និងស្ថានភាពមនុស្សធម៌នៅ អ៊ីរ៉ាក់ ដែលប្រជាជនរាប់លាននាក់កំពុងប្រឈមនឹងភាពក្រីក្រ ព្រមទាំង អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្ដល់ជំនួយដល់អ៊ីរ៉ាក់ផងដែរ។

នៅចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៅមជ្ឈឹមបូព៌ា តំណាងក្រុម បេសកកម្មវៀតណាមបានអំពាវនាវឲ្យមានការគោរពយ៉ាងពេញទំហឹង ចំពោះឯករាជ្យនយោបាយ ឯកភាព អធិបតេយ្យភាពនិងបូរណ ភាពដែនដី របស់អ៊ីរ៉ាក់ ព្រមទាំងអះអាងថា កិច្ចសន្ទនា សាមគ្គីភាព និងការផ្សះផ្សាជាតិ គឺជាកត្តាដ៏សែនសំខាន់ដើម្បីបង្កើតស្ថិរភាពនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ