វៀតណាមនិងកាហ្សាក់ស្ថាន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់
(VOVWORLD) - ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើវិស័យសហប្រតិបត្តិការទ្វេភាគី និងចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi (ប្រភព៖ TTXVN) |
នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២។
ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើវិស័យសហប្រតិបត្តិការទ្វេភាគី និងចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តយកចិត្តទុកដាក់លើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវធ្វើឱ្យមានប្រសិទ្ធភាពនូវឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិក។ រៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កាហ្សាក់ស្ថានស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស នាពេកឆាប់ៗនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត; យល់ព្រមពង្រឹងការសម្របសម្រួលនៅអង្គការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ក៏ដូចជាវេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្តអាស៊ី (CICA) ដែលកាហ្សាក់ស្ថានកំពុងទទួលតំណែងជាប្រធានសម្រាប់អាណត្តិ ២០២០-២០២២៕