វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌
|
វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌(internet) |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌គុយបា គណះប្រតិភូជាន់ខ្ពស់
ក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី លោកHa Hung Cuong បានមានដំណើរ បំពេញទស្សនកិច្ចនៅគុយបា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ធ្នូ ដើម្បីពង្រឹងនិងព ង្រីក
កិច្ច សហប្រតិបត្តិការគតិយុត្តិរវាងវៀតណាមនិងគុយបា ក៏ដូចជារួមចំណែកជំរុញទំ
នាក់ ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងជំនួបសន្ទនា
ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៏គុយបា Maria Esther Reus Gonzalez រដ្ឋមន្ត្រី Ha Hung
Cuong បានជូនដំណឹងអំពីចំណុចលេចធ្លោមួយចំនួនស្ដីពីសភាពការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅវៀតណាម បណ្ដាសមិទ្ធិដែលទទួលបាន ក៏ដូចជារាល់ការលំបាក
សាកល្បងដែលវៀតណាមកំពុងត្រូវប្រឈមមុខ ក្នុងដំណើការធ្វើសមាហរណកម្ម
សកល ភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ។ រីឯខ្លួនវិញ
រដ្ឋមន្ត្រី Maria Esther Reus Gonzalez បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះបាន
រួមចំណែកជាច្រើនចូលក្នុងទំនាក់ទំនងរវវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នេះក៏គឺ
ជាឱកាស ដើម្បីក្រសួងទាំងពីរចែករំឡែកបទពិសោធន៍ ក៏ដូចជាជាក់ស្ដែងភាវូបនីយ កម្មការសន្យាសហប្រតិបត្តិការនានាក្នងវិស័យយុត្តិធម៏។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី
Ha Hung Cuong និងរដ្ឋមន្ត្រី Maria Esther Reus Gonzalez បានចុះហត្ថលេខា លើ
អនុស្សារណះ សហប្រតិបត្តិការរវាងក្រសួងយុត្តិធម៏នៃប្រទេសទាំងពីរ។
ក្នុងរយះពេលបំពេញទស្សនកិច្ចនៅគុយបា រដ្ឋមន្ត្រី Ha Hung Cuong មានជំនួប សន្ទនាជាមួយអនុប្រធានរដ្ឋសភាគុយបា Ana Maria Mari Machado លេខាធិការដ្ឋានក្រុម ប្រឹក្សារជាតិ Homero Acosta Alvarez …។ល៕