វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការរក្សាទំនាក់ទំនងស្ថិរភាពយូរអង្វែង
|
វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការរក្សាទំនាក់ទំនងស្ថិរភាពយូរអង្វែង (VOV) |
Vovworld-ក្នុងដំណើរទស្សនកិច្ចការងារនៅចិនចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧
សីហា លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈ
លេខាក្នុងនាមជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong បានជួបសន្ទនាជាមួយអនុប្រធានរណសិរ្សមាតុភូមិចិន
លោក Wang Jiarui នារសៀលថ្ងៃទី២៦សីហា។ ក្នុងពិធីជួបសន្ទនានេះ លោក Le
Hong Anh បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ចនៅចិនលើកនេះគឺដើម្បី
រួមជាមួយថ្នាក់ដឹកនាំចិនផ្លាស់ប្តូរអំពីវិធានការសំដៅកែលំអរនិងជំរុញទំនាក់ទំនង
រវាងបក្សទាំងពីរ រដ្ឋទាំងពីរ អះអាងការដែលបក្សទាំងពីរ រដ្ឋទាំងពីរបង្កើនកិច្ច
សហប្រតិបត្តិការរក្សាទំនាក់ទំនងអភិវឌ្ឍន៍ល្អប្រសើរស្ថិរភាពជាប្រការចាំបាច់ ពិសេសគឺក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិបច្ចុប្បន្ននិងស្ថានភាពសមុទ្រខាង
កើតមានបំរ៉ែបំរួលតានតឹងស្មុគ្រស្មាញជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងបក្សទាំង
ពីរ ប្រទេសទាំងពីរនិងបរិយាកាសសន្តិសុខសន្តិភាពស្ថិរភាពរបស់ដំបន់។
រីឯលោក Wang Jiarui បានអះអាងថា ភាគីចិនគោរពដំណើរទស្សនកិច្ចរបស់
លោក Le Hong Anh ក្នុងនាមជាបេសកជនពិសេសរបស់លោកអគ្គលេខា Nguyen
Phu Trong និងជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដោះស្រាយដ៏សមស្របជំលោះការខ្វែងគំនិតនៅសេសសល់រវាងប្រទេសទាំងពីរ ជំរុញ
ទំនាក់ទំនងរវាងវៀតណាម-ចិនអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕