វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOV)_​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ​លោក 
Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឆែកលោក Lubomir Zaoralek បានឯកភាព
ដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សា នារសៀលថ្ងៃទី២៣ តុលា នៅទីក្រុង​ហាណូយ។ ក្នុងជំ
នួប​នេះ ភាគីទាំងពីរបានពិភាក្សាអំពីបណ្ដាទិសដៅ វិធានការ​បង្កើនកិច្ចសហប្រតិ
បត្តិការទ្វេភាគី លើវិស័យ៖​នយោបាយ​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារ
ជាតិ និងសន្តិសុខ។ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
 លោក Pham Binh Minh បានថ្លែងថា៖

          “ ខ្ញុំបានលើកឡើងវិស័យសហប្រតិបត្តិការពី៨ដល់៩ រវាងវៀតណាមនិង​ឆែក។
 ​វិស័យទាំងនេះ សុទ្ធតែសំខាន់ៗ ពីព្រោះថា៖ប្រទេសទាំងពីរមានទំនាក់​ទំនង​ពីយូ​
ណាស់​មកហើយ និងសុទ្ធតែមានតម្រូវការសហប្រតិបត្តិការ ​ជំរុញការអភិវឌ្ឍន៍​សេដ្ឋ
កិច្ច​ ​និងពាណិជ្ជកម្ម។ យើងខ្ញុំក៏បានពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនង​សេដ្ក​កិច្ច ពាណិជ្ជកម្ម រវាងវៀតណាមនិងឆែក។ ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង
ពីរ​នាពេលកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៥ មាន​កំណើនខ្ពស់។ ក្នុងរយៈពេល៧
ខែដើម​ឆ្នាំ​ ២០១៥ បានកើនជាង៦៦%បើប្រៀប​នឹងឆ្នាំ ២០១៤។ នេះគឺជាសញ្ញា
សំខាន់​ សំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ