វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ
(VOVWORLD) - លោកមានគោលបំណងថា ជប៉ុននឹង ឈានឡើងនាំមុខគេក្នុងវិស័យវិនិយោគបរទេសនិងពាណិជ្ជកម្មនៅវៀតណាម ដែលក្នុងនោះខេត្ត Saitama នឹងឈានមុខគេក្នុងដំណើរការនេះ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ក្នុងជំនួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Motohiro Ono ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត ណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវ ក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងវៀតណាម-ជប៉ុននាបច្ចុប្បន្ន កំពុងរីកចម្រើនយ៉ាងល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ក្នុងនោះទំនាក់ទំនងរវាង បណ្ដាតំបន់ក៏ដើរតួនាទីដ៏សំខាន់ដែរ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា អភិបាល ខេត្តលោក Motohiro Ono នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិ បតិ្តការរវាងខេត្ត Saitama ជាមួយតំបន់នានានៅវៀតណាមនិយាយដោយឡែក និងរវាងវៀតណាមនិងជប៉ុននិយាយរួម។ លោកមានគោលបំណងថា ជប៉ុននឹង ឈានឡើងនាំមុខគេក្នុងវិស័យវិនិយោគបរទេសនិងពាណិជ្ជកម្មនៅវៀតណាម ដែលក្នុងនោះខេត្ត Saitama នឹងឈានមុខគេក្នុងដំណើរការនេះ។
ចំណែកឯអភិបាលខេត្តលោក Motohiro Ono វិញបានអះអាងថា ខេត្ត Saitama ជានិច្ចកាលគោរពទំនាក់ទំនងពិសេសជាមួយវៀតណាម ព្រមទាំង ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ ជនវៀតណាមដែលមករស់នៅនិងធ្វើការនៅតំបន់ផងដែរ។ លោកមានគោលបំណងថា ភាគីទាំងពីរនឹងរួមគ្នាជំរុញ កិច្ចសហប្រតិបតិ្តការយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាពនិង ចីរភាព៕