វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឲ្យស៊ីជម្រៅថែមទៀត

(VOVWORLD) -ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានានរដ្ឋ លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនាថ្ងៃទី ២៨ មិថុនា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Phung Xuan Nha បានជួបធ្វើការជាមួយលោកស្រី Olga Yurevna រដ្ឋមន្រ្តីក្រសួងអប់រំនិងវិទ្យាសាស្រ្តនៃសហព័ន្ធរុស្ស៊ី។
វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឲ្យស៊ីជម្រៅថែមទៀត - ảnh 1វៀតណាមនិងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឲ្យស៊ីជម្រៅថែមទៀត 

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានានរដ្ឋ លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី ២៨ មិថុនា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Phung Xuan Nha បានជួបធ្វើការជាមួយលោកស្រី Olga Yurevna រដ្ឋមន្រ្តីក្រសួងអប់រំនិងវិទ្យាសាស្រ្តនៃសហព័ន្ធរុស្ស៊ី។ នៅទីនេះ លោក Phung Xuan Nha បានលើកសំណើឲ្យភាគីរុស្ស៊ីនូវកម្មវិធីសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខលើវិស័យជាច្រើនសំដៅទទួលបានការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់ជាង និងជាក់ស្ដែងជាង ។ក្រៅពីនោះលោកក៏បានស្នើឲ្យភាគីរុស្ស៊ីបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី។រីឯខ្លួនវិញ លោកស្រី Olga Yurevna Vasylieva បានទទួលស្គាល់ការលើកសំណើរបស់លោក Phung Xuan Nha ស្ដីពីកម្មវិធីសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ហើយអះអាងថានឹងរួមសហការជាមួយភាគីវៀតណាមដើម្បីលើកកំពស់គុណភាពនៃការបណ្ដុះបណ្ដាល។ ក្រៅពីនោះ ភាគី រុស្ស៊ីនឹងបន្តរក្សាដដែលផែនការបង្កើនចំនួន អាហារូបករណ៍ជូនភាគីវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ