វៀតណាមនិងសហព័ន្ធរុស្ស៊ីបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រុម BRICS បើកទូលាយ ឆ្នាំ២០២៤ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី នាយប់ថ្ងៃទី ២៤ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញ បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលកន្លងមកត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។  ថ្វីត្បិតដូច្នេះក៏ដោយ លទ្ធផលដែលសម្រេចបាននៅមិនទាន់ឆ្លើយតបតាមគោលដៅដែលបានដាក់ចេញ ដូច្នេះភាគីទាំងពីរត្រូវសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

វៀតណាមនិងសហព័ន្ធរុស្ស៊ីបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញជីញ និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មរុស្ស៊ីដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅទីផ្សារវៀតណាម ហើយបានស្នើឲ្យលោកប្រធានាធិបតីពូទីន បន្តយកចិត្តទុកដាក់ និងណែនាំរដ្ឋាភិបាលរុស្ស៊ីសម្របសម្រួលជាមួយភាគីវៀតណាមអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ថ្នាកដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល - ប្រេងនិងឧស្ម័ន ដែលជាសសរស្តម្ភមួយនៃទំនាក់ទំនងវៀតណាម - រុស្ស៊ី ហើយបានឯកភាពបន្តលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលក្នុងការបើកទូលាយសកម្មភាពរបស់អាជីវកម្មឧស្សាហកម្មប្រេងនិងឧស្ម័នរបស់ប្រទេសទាំងពីរទាំងនៅវៀតណាម និងសហព័ន្ធរុស្ស៊ីផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ ក៏បានស្នើឱ្យភាគីរុស្ស៊ីបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅរុស្ស៊ីក្នុងការរស់នៅ ធ្វើអាជីវកម្ម និងសិក្សាប្រកបដោយស្ថិរភាពនៅរុស្ស៊ី  រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ