|
អនុ រដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (VOV)
|
(VOV)_នេះគឺជាខ្លឹមសារមួយដែលសម្រេចបាននៅជំនួបធ្វើការរវាងអនុ រដ្ឋមន្ត្រី
អចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជាមួយអនុរដ្ឋមន្ត្រីក្រសួង
ការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសហុងគ្រីលោក Laszlo Szabo នាថ្ងៃទី ១០
មេសា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Nguyen Thi Kim Ngan។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា
រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនិងផ្លាស់ប្តូរដំណើរទស្សនកិច្ច
គ្រប់ជាន់ថ្នាក់ បង្កើនការ ពិគ្រោះយោបល់និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកា
តំបន់និងអន្តរជាតិ។ អនុរដ្ឋមន្ត្រីលោក Bui Thanh Son បានថ្លែងអំណរគុណចំពោះ
ហុងគ្រីដែលបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនៃ
អង្គការសហប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ និងសន្យាគាំទ្រវៀតណាម
ឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ
អាណត្តិ ២០២០ - ២០២១ ។ រីឯខ្លួនវិញ ភាគីហុងគ្រីមានគោលបំណងបន្តកិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាមលើបណ្ដាវិស័យដូចជា៖ គ្រប់គ្រងទឹក គ្រប់គ្រងចំនួន
ប្រជាជនអេឡិចត្រូនិច ធនាគារ សាងសង់មន្ទីរពេទ្យជាដើម៕