វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការនិងការគ្រប់គ្រងព្រំដែនរួម

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការនិងការគ្រប់គ្រងព្រំដែនរួម - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

(VOVworld)-នាថ្ងៃទី៥មករានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅកិច្ចប្រជុំ
ប្រចាំឆ្នាំលើកទី២៦រវាងគណៈប្រតិភូទាំងពីរវៀតណាមនិងឡាវដែលទទួលបន្ទុក
បញ្ហាព្រំដែន។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋ
 មន្ត្រីនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេស។ រីឯគណៈប្រតិ
ភូឡាវវិញ ដឹកនាំដោយលោក Salemsay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេស រួម
ទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរទៀតផង។ នៅក្នុងកិច្ច
ប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការត្រៀមរៀបចំរាល់កិច្ចព្រមព្រៀង
ស្តីពីព្រំដែនរវាងប្រទេសទាំងពីរនិងកំណត់ហេតុអំពីកិច្ចប្រជុំលើកទី២៥ក្នុងឆ្នាំ
២០១៦ កន្លងទៅ។ ភាគីទាំងពីរក៏បានឯកភាពលើទិសដៅនិងវិធានការសហប្រ
តិបត្តិការ ក្នុងឆ្នាំ២០១៧ ក្នុងនោះផ្តោតសំខាន់លើបញ្ហាស្នូលមួយគឺ អនុម័តយ៉ាង
ឆាប់ៗនូវកិច្ច ព្រមព្រៀងស្តីពី បទប្បញ្ញត្តិគ្រប់គ្រងតាមព្រំដែននិងច្រកទ្វារព្រំដែន
វៀតណាម-ឡាវ ព្រមទាំងពិធីសារស្តីពីខ្សែព្រំដែននិងខ័ណ្ឌសីម៉ារវាងវៀតណាម
និងឡាវ ជាពិសេសគឺអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគីមួយ
ចំនួនផង ដែរ។

        បញ្ចប់កិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់
 ហេតុនៃកិច្ចប្រជុំនិងឯកភាពគ្នាថា កិច្ចប្រជុំលើកទី២៧ គណៈប្រតិភូទទួលបន្ទុក
 បញ្ហាព្រំដែនវៀតណាម - ឡាវនឹងបានរៀបចំនៅប្រទេសវៀតណាមក្នុងខែធ្នូឆ្នាំ
២០១៧ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ