វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh នៅស្ថានទូតវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេស នាយប់ថ្ងៃទី១២ កញ្ញា
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអញ្ជើញទៅសាកសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម នៅអង់គ្លេស មុនពេលទៅបំពេញ
ទស្សនកិច្ចនៅស្វីស។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ចំពោះ
ការខំប្រឹងប្រែងរបស់បណ្ដាកម្មាភិបាល បុគ្គលិកស្ដានទូតវៀតណាម ប្រចាំនៅអង់
គ្លេស។ ឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh ក៏បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍
នានាដែលភាគិវៀតណាមឧទ្ទេសនាមចំពោះដៃគូអង់គ្លេស អំពីប្រទេសវៀតណាម
មួយមានចំនួនប្រជាជនជាង៩០លាននាក់ បែបបទនយោបាយស្ថិរភាព ការប្រើ
ប្រាស់កាន់តែកើនឡើង រដ្ឋាភិបាលប្តេជ្ញារក្សាវិធានការទាំងឡាយដើម្បីស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាប្រកបដោយប្រសិទ្ធិភាព ផ្លាស់ប្តូរថ្មីជានិច្ច ធ្វើ
សមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល។ នេះនឹងជាចំណុចសហប្រតិបត្តិ
ការ វិនិយោគប្រកបដោយប្រសិទ្ធិភាព ជាមួយអង្គភាពអាជីវកម្មអង់គ្លេស នាពេល
ខាងមុខនេះ ពិសេសគឺក្នុងវិស័យសហប្រតិបត្តិការសាធារណះ-វិនិយោគ ដើម្បី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចូលរួមទីផ្សារហិរញ្ញវត្ថុ៕