វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
|
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNP) |
Vovworld-សម័យប្រជុំលើកទី២នៃគណៈកម្មាធិការចំរុះស្ដីពីកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ចវៀតណាម-អ៊ីតាលីបានប្រព្រឹត្តទៅនាថ្ងៃទី១៦តុលានៅរដ្ឋធានី Rome
ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ីតាលី Carlo
Calenda និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Ho Thi Kim Thoa។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើក្សិណសាក្សីពិធីចុះ
ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការរវាងស្ថាប័នពន្លឿន
ពាណិជ្ជកម្មវៀតណាមនិងសហព័ន្ធអង្គភាពអាជីវកម្មមធ្យមនិងតូចអ៊ីតាលី។ បញ្ចប់
សម័យប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសម័យប្រជុំលើកទី២
ទន្ទឹមនឹងនោះឯកភាពរៀបចំសម័យប្រជុំលើកទី៣នៅវៀតណាមនាឆ្នាំ២០១៦៕