វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស
(VOV)_នាថ្ងៃទី២៨ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបឧបការីស្ដីទី រដ្ឋ
មន្ត្រី ក្រសួងការបរទេសអាមេរិក Joseph Y.Yun ក្នុងឱកាស ចូលរួមជំនួបសន្ទនា វៀត
ណាម-អាមេរិក ស្ដីពីតំបន់អាស៊ី ប៉ាស៊ីហ្វីក តាមការព្រមព្រៀងរវាងក្រសួងការបរ
ទេសនៃប្រទេសទាំងពីរ។ នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានរំលឹក
ឡើងវិញនូវបណ្ដាព្រឹត្តិការណ៍សហប្រតិបត្តិការណ៍ការពារប្រទេស នៃប្រទេសទាំង
ពីរ ក្នុងរយះពេលជិតៗនេះ ពិសេសគឺសង្កត់ធ្ងន់ទៅលើបណ្ដាព្រឹត្តិការណ៍ដែលបាន និងកំពុងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០១៣។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានអះ អាងថា÷ ការដែលក្រសួងការពារប្រទេសវៀតណាមនិងអាមេរិក ចុះហត្ថលេលើកំ
ណត់ ហេតុសហប្រតិបត្តិការ ការពារប្រទេសនាឆ្នាំ២០១១ បានបើកទូលាយក្រប
ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពី និងភាគីទាំងពីរ បានកំពុងអនុវត្តល្អ
រាល់ ខ្លឹមសារនៃការកំណត់ហេតុនេះ។ ឧបការីស្ដីទី រដ្ឋមន្ត្រីក្រសួងការបរទេសអា
មេរិក Joseph Y.Yun បានសម្ដែងនូវការជឿជាក់ថា÷ ក្នុងរយះពេលខាងមុខនេះ ប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើច្រើនវិស័យ ដូចជា÷
សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអប់រំ…។ល៕
|
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស
(http://vov.vn/) |