វៀតណាមនិងអាមេរិកប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងរក្សាសន្តិភាព
|
វៀតណាមនិងអាមេរិកប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងរក្សាសន្តិភាព (VOV) |
Vovworld-ក្នុងរយៈពេល២ថ្ងៃទី២៣និង២៤មិនានៅរដ្ឋធានីវ៉ាស៊ីងតោនអាមេរិក
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង
ការពារជាតិឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបសន្ទនាជាមួយព្រឹទ្ធសមាជិក
Patrick Leahy និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនិងក្រសួងការបរទេសអាមេរិក។
នៅបណ្ដាជំនួបសន្ទនាភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការការពារជាតិ
រវាងវៀតណាម-អាមេរិកនាបច្ចុប្បន្នបានឆ្លើយតបនឹងផលប្រយោជន៍ទ្វេភាគី សម
ស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ស្ដីពីទិសដៅនាពេលខាងមុខ ភាគីទាំង
ពីរនឹងប្រមូលផ្ដុំជមនះពុះពារលើផលវិបាកនៃសង្គ្រាមដូចជារាវរកគ្រាប់បែកម៉ីននិង
វត្ថុផ្ទុះសំអាតជាតិ Dioxin នៅកន្លែងត្រូវបំពូលខ្លាំងជាដើម។ ភាគីអាមេរិកក៏សម្ដែង
បំណងចង់បន្តបង្កើនទំនាក់ទំនងការពារជាតិឲ្យសមស្របនឹងទំនាក់ទំនងរួមលើ
មូលដ្ឋានគោរពឯករាជ្យបូរណៈភាពដែនដីរបស់វៀតណាម មិនធ្វើឲ្យជះឥទ្ធិពលដល់
ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេសសំដៅរួមចំណែកធានាសន្តិភាព
ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់និងពិភពលោក៕