វៀតណាមនិងអ៊ុយប៊ែរគីស្តង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអយ្យការ
|
វៀតណាមនិងអ៊ុយប៊ែរគីស្តង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអយ្យការ(TTXVN) |
(VOV)_ទទួលសេចក្ដីអញ្ជើ់ញរបស់ ប្រធានមហាអយ្យការអមតុលាកាប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh នាថ្ងៃទី១២ សីហា គណះប្រតិភូនៃអគ្គ មហាអយ្យការអមតុលាកាសាធារណះ អ៊ុយប៊ែរគីស្តង់ ដឹកនាំដោយអនុប្រធានមហាអយ្យការអមតុលាកា Khalimov Khakimbai Ashirovich បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ អនុប្រធាន មហាអយ្យការអមតុលាកាប្រជាជនកំពូលវៀតណាម
លោក Tran Cong Ham បានជួបសន្ទនាជាមួយ អនុប្រធានមហាអយ្យការអមតុលាកា
អ៊ុយប៊ែរគីស្តង់ Khalimov Khakimbai Ashirovich ស្ដីពីបណ្ដាការកំណត់ទិសដៅ ដើម្បី
បង្កើនទំនាក់ទមនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ រួមចំណែកជាក់ស្ដែងចូល
ក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនិង អ៊ុយប៊ែរ
គីស្តង់។ ថ្នាក់ដឹកនាំអង្គការអយ្យការប្រជាជនកំពូលវៀតណាម និងលោកKhalimov
Khakimbai Ashirovich បានចុះហត្ថលេខាលើអនុស្សារណះស្ដីពីកិច្ចសហប្រតិបត្តិការ។
តាមនោះ ក្នុងរយះពេលខាងមុខនេះ ភាគីទាំងពីរនឹងអនុវត្តរាល់សកម្មភាពសហប្រតិបត្តិការ ដែលផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក សមភាព មានផលប្រយោជន៍
ដូចគ្នា សមស្របជាមួយរាល់គោលដៅរបស់ច្បាប់ នៃប្រទេសនិមួយៗ និង បណ្ដាការ សន្យាអន្តរជាតិ…។ល៕