វៀតណាមនិងអ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមានសក្កានុភាព
|
ទិដ្ឋភាពនៃជំនួប |
(VOVworld)-នាថ្ងៃទី២០មេសា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន
អញ្ជើញទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងសកិកម្មអ៊ីរ៉ង់
លោក Gloham Hossein Shafei ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ។
នៅក្នុងជំនួបនេះ លោក Tran Dai Quang បានឲ្យដឹងថា តម្លៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីរវាងប្រទេសទាំងពីរនាឆ្នាំ២០១៦ទទួលបានជាង១១៦លានដុល្លារអាមេរិក
គឺមិនសក្តិសមជាមួយសក្កានុភាពរបស់ប្រទេសទាំងពីរ។ប្រធានរដ្ឋ លោក Tran Dai
Quang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសន្យាបង្កលក្ខណៈងាយ
ស្រួល សម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនការជ្រៀបចូលទីផ្សាររបស់
គ្នាទៅវិញទៅមក។ លោក Tran Dai Quang បានអះអាងថា វៀតណាមស្វាគមន៍
សហគ្រាសនានារបស់អ៊ីរ៉ង់មកស្វែងរកការវិនិយោគនៅវៀតណាម៕